ជនជាតិចិនម្នាក់ជាប់ទោសព្រោះស្រីស្នេហ៍ ប្រាប់សមត្ថកិច្ចរឿងលាក់កាំភ្លើងកែច្នៃ

ម្សិលមិញ ម៉ោង 12:44:PM

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​រក​ឃើញ​ថា មានការ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​រក្សា​ទុក និង​កាន់កាប់​អាវុធ​ខុសច្បាប់ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨​និង​៤០​នាទី ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​ក្រុម​ទី​៨ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មាន​ករណី​កាន់កាប់​រក្សា​ទុក​អាវុធ​ខ្លី​កែ​ច្នៃ​ដោយ​ខុសច្បាប់​១​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ CONG SHIBAO ( ឆ៊ុង ស៉ីប៉ាវ ) ភេទ​ប្រុស ជនជាតិ​ចិន ។ មុន​ពេល​កើត​ហេតុ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​
នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣​ថា មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​ ។

ពេល​ទទួល​បាន​ព័ត៌មាន​រួច សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កេ​​ត​ហេតុ ហេ​​យ​បាន​សួរនាំ​ឈ្មោះ ជឹ​ម វ​ណ្ណា ភេទ​ស្រី ជនជាតិ​ខ្មែរ ដែល​ជា​សង្សារ​របស់​ជនសង្ស័យ ។ ក្រោយមក​ឈ្មោះ ជឹ​ម វ​ណ្ណា បាន​ប្រាប់​សមត្ថកិច្ច​ថា បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ជនសង្ស័យ​ឈ្មោះ CONG SHIBAO ( ឆ៊ុង ស៉ីប៉ាវ ) ហេ​​យ​បាន​ប្រាប់​មកសមត្ថកិច្ច​ទៀត​ថា ជនសង្ស័យ​មាន​អាវុធ​ខ្លី(​បាញ់​គ្រាប់​ជ័រ​)​ទុក​នៅ​ក្នុង​បន្ទប់ ។ ពេល​នោះ​សមត្ថកិច្ច​ក៏​បាន​ឆែក​បន្ទប់​របស់​ជនសង្ស័យ ក៏​រក​ឃើ​ញ​អាវុធ​ខ្លី​កែ​ច្នៃ​(​បាញ់​គ្រាប់​ជ័រ​)​ចំនួន​១​ដើម ។

បន្ទាប់​មក​សមត្ថកិច្ច​ប៉ុស្តិ៍ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ការ​សាកសួរ ។ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​ការ​សាកសួរ​រួច ជនសង្ស័យ​ក៏​បាន
ឆ្លើ​យ​សារភាព​ថា អាវុធ​ខ្លី​កែ​ច្នៃ(​បាញ់​គ្រាប់​ជ័រ​)​នេះ ជា​របស់​មិត្តភក្តិ​ខ្លួន​ឈ្មោះ AH HU បាន​យក​មក​ទុក​ក្នុងផ្ទះ​របស់​ខ្លួន រួច​ចេញ​ទៅ​ប្រទេស​ចិន​វិញ​បាត់​ទៅ ។ ចំណែក​ខ្លួន​ក៏​មិន​ធ្លាប់​យក​អាវុធ​នេះ​ទៅ​ប្រើ​ប្រាស់​ដែរ ។
ជនសង្ស័យ​ឈ្មោះ CONG SHIBAO ( ឆ៊ុង ស៉ីប៉ាវ ) ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​ក្រុម​ទី​៨ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​សីហ​នុ ។ សម្ភារៈ​ដកហូត​បាន អាវុធ​ខ្លី​កែ​ច្នៃ​(​បាញ់​គ្រាប់​ជ័រ​)​ចំនួន​១​ដើម ។ បច្ចុប្បន្ន​ ជនសង្ស័យ​ខាង​លើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​
នគរបាល​ក្រុងព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ពត័មានពេញនិយម