ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសស្រី២នាក់ដើរចេញផ្ទះបាត់ខ្លួន ពេលនេះរកឃើញវិញហើយ នៅពេលមានគេប្រទះឃើញ ហើយយកក្មេងទាំង២នាក់ទៅផ្ញើនៅមណ្ឌលមួយកន្លែងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ឪពុកម្តាយក្មេងប្រុសស្រី២នាក់បានឱ្យដឹងថា កូនប្រុសស្រី២នាក់ដែលបានបាត់ខ្លួន ពេលនេះបានរកឃើញវិញហើយនៅពេលអ្នកដំណើរប្រទះឃើញ និងនាំយកពួកគេទៅផ្ញើមណ្ឌលនៅក្បែផ្លូវដើមពុទ្ទ្រា ក្រោយទទួលព័ត៌មាននេះហើយ ពួកគាត់ក៏បានទៅទទួលយកកូនៗត្រឡប់មកផ្ទះវិញទាំងក្តីអាណិតកូនដែលវង្វេងដើរចេញពីផ្ទះ។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទៈក្បែររ៉ារថភ្លើង ស្ថិតភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត គាត់បានបាត់កូនស្រីប្រុស២នាក់ ក្នុងនោះម្នាក់ឈ្មោះ តយ រ៉ាឌុច ហៅឌុច ភេទប្រុស អាយុ៤ឆ្នាំ ម្នាក់ឈ្មោះ រុន មេសា ភេទស្រី អាយុ២ឆ្នាំ ក្មេងទាំង២នាក់ត្រូវជាបងប្អូនជីដូនមួយនិងគ្នាគឺម្តាយក្មេងទាំងជាបងប្អូនបង្កើត ។
ឪពុកម្តាយបញ្ជាក់ថា នៅពេលដែលបាត់កូនប្រុសស្រី២នាក់ គឺម្តាយក្មេងប្រុសម្តាយក្មេកឈឺទៅដេកពេទ្យខេត្តសៀមរាប ហើយយកកូនប្រុសមកផ្ញើមកបងស្រី ហើយនៅពេលកំពុងរវល់ដាំបាយស្រាប់តែក្មេងប្រុសអាយុ៤ឆ្នាំ បាននាំក្មេងស្រីកាន់ដៃគ្នាដើចេញពីផ្ទះបាត់ ហើយពួកគាត់បានទៅប្តឹងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតអន្តរាគមន៍ជួយរកដែលដើររយៈពេល១ថ្ងៃ១យប់ហើយនៅរកមិនឃើញ លុះព្រឹកឡើងទទួលដំណឹងកូនទាំង២នាក់ត្រូវបានគេប្រទះឃើញរួចយកទៅដាក់នៅមណ្ឌលក្បែរផ្លូវដើមពុទ្ទ្រា ហើយក៏បាននាំគ្រួសារទៅទទួលយកកូនត្រឡប់មកផ្ទះវិញ៕