យុវជនម្នាក់ បើកម៉ូតូបុកខឿន ដួលបោកក្បាលទៅលើថ្នល់

ម្សិលមិញ ម៉ោង 11:57:AM

រាជធានីភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលចង្កូតទៅបុកខឿន បណ្ដាលឲ្យដួលបោកក្បាល ស្លាប់យ៉ាងអាណោចអាធ័ម កាលពីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខមន្ទីរពហុព្យាបាល និង សម្ពពរតនវិសាល តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបឋម បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានយុវជនម្នាក់បានជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2KT-4982 យ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ៥។ លុះពេលជនរងគ្រោះបានបើកម៉ូតូ មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកខឿន នៅតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាលទៅលើថ្នល់ ធ្លាយខួរចេញមកក្រៅ បាត់បង់ជីវិតយ៉ាងអាណោចអាធ័មមួយរំពេច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ស្រាវជ្រាវស្វែងរកក្រុមគ្រួសារ និង សាច់ញាតិ មកទទួលយកសពរបស់ជនរងគ្រោះ ដឹកទៅរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម