ប្រទេសទីម័រឡេស្តេ គ្រោងផ្តល់មេដាយថ្នាក់ខ្ពស់បំផុតរបស់ប្រទេស ជូនសម្តេចតេជោ ហ៊ុន សែន

ម្សិលមិញ ម៉ោង 11:35:AM

May be an image of 2 people, dais and text

ប្រទេសទីម័រឡេស្តេ គ្រោងផ្តល់មេដាយជាតិ ដែលជាមេដាយថ្នាក់ខ្ពស់បំផុតនៃប្រទេស ទីម័រឡេស្តេ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាការថ្លែងអំណរគុណជូន ចំពោះ សម្តេចតេជោសម្រាប់ការប្រឹងប្រែងជួយដល់ប្រទេសទីម័រ។

ព័ត៌មាននេះត្រូវបានប្រកាសដោយលោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូត ទីម័រ ឡេ ស្តេ ប្រចាំនៅកម្ពុជា ដែល ទើបចប់អាណត្តិការងារ។ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស បាន អញ្ជើញ មកបំពេញការងារជាឯកអគ្គរដ្ឋទូត របស់ទីម័រ ឡេ ស្តេប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០២០។ លោកបានបញ្ចប់ការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា នៅឆ្នាំ ២០២៤នេះហើយ។ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឯកអគ្គរដ្ឋទូត បានអញ្ជើញជួបសម្តែងការគួរសម ក៏ដូចជាជម្រាប លាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។May be an image of 1 person, dais and text

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានសម្ដែងក្តីរីករាយ បានជួបសម្តែងការគួរសមជាថ្មីជាមួយ សម្តេចតេជោ ហ៊ុន សែន។ ការបានជួបសម្តែងការគួរសមជាមួយសម្តេចតេជោ គឺជាឱកាស ដ៏វិសេស វិសាលបំផុតសម្រាប់រូបលោក។

លោកឯកអគ្គរដ្ឋទូត បានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងបាន រំលឹកឡើងវិញ ពីការងារមួយចំនួនក្រោយពេលរូបលោកបំពេញការងារជាឯកអគ្គរដ្ឋទូត ទីម័រឡេ ស្តេ នៅកម្ពុជា។

May be an image of 1 person, the Oval Office, dais and text
លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកឡើងវិញ ពីការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល រវាង ប្រទេស ទាំងពីរ រួមមានដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ទីម័រឡេស្តេនៅឆ្នាំ២០១៦ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ ក៏ដូចជាដំណើរទស្សនកិច្ចថ្នាក់ដឹក នាំរបស់ទីម័រឡេស្តេ គឺលោក Jose Manuel Ramos-Horta ប្រធានាធិបតី និង លោក Kay Rala Xanana Gusmão អតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន នៅកម្ពុជា ជាច្រើនលើក។ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ បានពង្រឹងថែមទៀត នូវទំនាក់ទំនង មិត្ត ភាពជាបងប្អូនរវាងកម្ពុជា និងទីម័រឡេស្តេ ដែល មានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា។May be an image of 3 people, the Oval Office and text

លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះភ្លូកទឹកភ្លូកដី របស់ គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០២៣កន្លងទៅ ដែលនេះជាសក្ខីភាពនៃលិទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោក ។ លោកបានបញ្ជាក់ថា លោកបានធ្វើជាអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោត នោះ និងបានជួប ជាមួយអ្នក ទៅចូលរួមការបោះឆ្នោត ប្រកបដោយទឹកមុខរីករាយ ព្រមទាំងបានសម្ដែង ការដឹង គុណ និងកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាព ការបង្រួប បង្រួម ជាតិ ប្រជាជនមានការងារធ្វើ មានជីវភាពរីកចម្រើន មានលំនៅឋានរស់នៅសមរម្យ និងកាន់ ប្រសើរឡើងជាលំដាប់។May be an image of 5 people, the Oval Office and dais

លោកឯកអគ្គរដ្ឋទូត ក៏បានចាត់ទុកថា សម្ដេចតេជោ មិនមែនត្រឹមជាមេដឹកនាំសម្រាប់កម្ពុជា នោះ ទេ ក៏ប៉ុន្តែសម្ដេចតេជោ ក៏ជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ។ លោក បានកោត សរសើរ ចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍ និងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយលោកបានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ លោកក៏ធ្លាប់បានធ្វើដំណើរតាម រឺម៉កកង់៣ គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរ ពិតប្រាកដរបស់ប្រជាជនកម្ពុជា។
លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកផងដែរថាប្រជាជនទីម័រឡេស្តេ និងថ្នាក់ដឹកនាំទីម័រឡេស្តេ ជា ពិសេសប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាន និយាយពីការងើបឡើងខាងសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។May be an image of 7 people, the Oval Office, dais and text

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ ឯកអគ្គរដ្ឋ ទូត នូវទំនាក់ទំនងវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានរំលឹកថា បានធ្វើការជាច្រើនជាមួយលោកឯកអគ្គរដ្ឋទូត ជាពិសេសក្នុងសម័យកាលរាតត្បាតនៃជំងឺកូវីដ១៩ និងបានធ្វើការជាមួយគ្នា ដើម្បីជំរុញឱ្យទីម័រឡេស្តេ ចូលទៅក្នុងសហគមន៍អាស៊ាន។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត បានពាំនាំការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ជូន សម្ដេច តេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេល ខាង មុខ ដើម្បីជាការអរគុណ និងដឹងគុណចំពោះសម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការ កសាង និងរក្សាសន្តិភាព នៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសទីម័រឡេស្តេនាពេលកន្លងមក។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់ប្រធានាធិបតីទីម័រឡេស្តេ ទៅបំពេញទស្សនកិច្ចផ្លូវការ។May be an image of 10 people, the Oval Office and text

សម្ដេចតេជោ បញ្ជាក់ថា នឹងរកពេលវេលាសមស្រប ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេជាថ្មីទៀត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការ ជួយ ប្រទេសទីម័រឡេស្តេសម្រេចបំណងក្លាយជាសមាជិកអាស៊ាន។May be an image of 2 people, dais and text

ដើម្បីជួយទីម័រឡេស្តេក្លាយជាសមាជិកអាស៊ាន នៅឆ្នាំ២០១៦សម្តេចតេជោ បានអញ្ជើញ ទស្សន កិច្ច នៅប្រទេសទីម័រឡេស្តេ ហើយតែងតែលើកពីបំណងក្លាយជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក៏ដូចជានៅអង្គការសហប្រជាជាតិ។ ទីបំផុតនៅឆ្នាំ២០២២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ប្រទេសទីម័រឡេស្តេ ត្រូវបានប្រទេសសមាជិកអាស៊ាន សម្រេចឱ្យក្លាយជាសមាជិកសង្កេតការណ៍៕May be an image of 2 people, the Oval Office, dais and text

ពត័មានពេញនិយម