សម្ដេចតេជោ ចែករំលែកបទពិសោធន៍រងគំនាបបរទេស និងការប្រុងប្រយ័ត្នចំពោះជំនួយបរទេស នៅទីម័រឡេស្តេ

10 ម៉ោងមុន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបាឋកថា ក្រោមប្រធានបទ៖ "មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព" ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដោយបានលើកឡើងថា ជូនកាលយើងមានមិត្តភក្កិបរទេសជាការល្អហើយប៉ុន្តែសូមប្រុងប្រយ័ត្នចំពោះមិត្តបរទេសទាំងនោះ នៅពេលខ្លះគេយកប្រទេសយើងធ្វើជាកន្លែងបទពិសោធន៍។ កម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ ពីការរងគំនាបបរទេសពាក់ព័ន្ធនិងសេដ្ឋកិច្ច ពាណិជ្ជកម្ម ពន្ធគយ និងការផ្ដល់ជំនួយបច្ចេកទេស ពីបរទេស ។

សម្ដេចតេជោ បានអំពាវនាវឲ្យប្រទេសក្រីក្រ សូមឱ្យប្រយ័ត្នចំពោះជំនួយបរទេស ។ជំនួយបរទេសខ្លះមានតែតួលេខទេ តែគ្មានរបស់របរនោះទេ។ ជាក់ស្ដែងប្រទេសកម្ពុជាមានពិសោធន៍គ្រប់គ្រាន់រួចហើយ ធ្វើការជាមួយបរទេស ។ កម្ពុជាធ្លាប់ធ្វើការជាមួយដៃគូបរទសបច្ចុប្បន្ននេះ ដៃគូបរទេសមួយចំនួនបើមិនធ្វើតាមគេកាត់ជំនួយ។ កម្ពុជាជាប្រទេសមានអធិបតេយ្យភាពឯករាជ្យពិតប្រាកដមិនចូលបក្សសម្ព័ន្ធ៕

អាចជារូបភាពនៃ 2 នាក់, ជើងតម្កល់ និង អក្សរ​ដែល​និយាយថា 'm Genocide and Poverty to Freedo ឡនា SHST ME Keyno A MOHA ddres NAP NA P EI TECH PRESIE INGDO IATE A

ពត័មានពេញនិយម