សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរការរីកចម្រើនវិស័យពុទ្ធិកសិក្សា និងភាពសុខដុមរមនាក្នុងសាសនា

9 ម៉ោងមុន

អាចជារូបភាពនៃ 10 នាក់, ជើងតម្កល់ និង អត្ថបទ

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងកោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យពុទ្ធិកសិក្សា ទាំងបរិមាណ និងគុណភាព ព្រមទាំងភាពសុខដុមរមនានៃសាសនានៅទូទាំងប្រទេស។ ការថ្លែងនេះបានធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥នេះ។អាចជារូបភាពនៃ 4 នាក់, មនុស្សច្រើន និង អត្ថបទ

ក្នុងសុន្ទរកថារបស់សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់មនុស្សគ្រប់រូប និងជាកត្តាជំរុញដល់ការអភិវឌ្ឍជាតិ។ សម្ដេចបានបញ្ជាក់ថា សុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្ដល់នូវលទ្ធភាពគ្រប់គ្រាន់សម្រាប់សាសនិកគ្រប់សាសនាក្នុងការរៀបចំសាសនពិធី និងសកម្មភាពសាសនារបស់ខ្លួនប្រកបដោយរលូន។អាចជារូបភាពនៃ 10 នាក់ និង អត្ថបទ

សម្ដេចបវរធិបតីបានបន្ថែមថា មនុញ្ញផលនៃការរីកចម្រើននេះ កើតចេញពីប្រទេសជាតិមានសុខសន្តិភាពជារួម និងដោយឡែកគឺកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញកាតព្វកិច្ចយ៉ាងសកម្មកន្លងមក ក្នុងបុព្វហេតុបម្រើវិស័យព្រះពុទ្ធសាសនា និងជំរុញកិច្ចសន្ទនាអន្តរសាសនា ដើម្បីរក្សាសុខដុមនីយកម្មសាសនាឱ្យមានភាពសុខដុមរមនាគួរជាទីមោទនៈ៕អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទអាចជារូបភាពនៃ 3 នាក់ និង ជើងតម្កល់អាចជារូបភាពនៃ 4 នាក់ និង អត្ថបទអាចជារូបភាពនៃ 11 នាក់ និង អត្ថបទ

ពត័មានពេញនិយម