រាជធានីភ្នំពេញ៖ យុវជនម្នាក់បានបើកម៉ូតូសណ្ដោងរ៉ឺម៉ក ជ្រុលចង្កូតទៅបុកគូទរថយន្ដដឹកដី ដែលកំពុងតែចតស្ងៀម បណ្ដាលឲ្យស្លាប់ខ្លួនឯង និង អ្នករួមដំណើរជាមួយរងរបួស កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនកើតហេតុ មានយុវជនម្នាក់ បានបើកម៉ូតរ៉ឺម៉កដឹកទំនិញ ពាក់ស្លាកលេខ 1FS-6683 តាមបណ្ដោយបណ្តោយផ្លូវបេតុង នៅក្នុងទិសដៅពីលិចទៅកើតយ៉ាងល្បឿនលឿន។ លុះពេលជនរងគ្រោះបានបើកម៉ូតូសណ្ដោងរ៉ឺម៉កមកដល់ចំណុចកើត ស្រាប់តែរេចង្កូតទៅបុកគូទរថយន្តដឹកដី មួយគ្រឿង ពាក់ស្លាកលេខ ចង្កូតស្តាំ PP 3447 ដែលចតស្ងៀម នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យអ្នកបើកម៉ូតូរ៉ឺម៉ក់បាត់បង់ជីវិតមួយរំពេច ខណៈអ្នករួមដំណើរជាមួយបានរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង ហើយដកហូតរថយន្ត និងងម៉ូតូរ៉ឺម៉ក ទៅរក្សាទុក ដើម្បីរងចាំដោះស្រាយ នាពេលក្រោយ។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពរបស់ជនរងគ្រោះទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕