កម្មករកម្មការិនីជាច្រើនរងរបួសធ្ងន់ស្រាលក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវមួយកន្លែង

ម្សិលមិញ ម៉ោង 09:50:AM

កម្មករជាច្រេីននាក់បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តភីគអាប់ និងរថយន្តក្រុងដឹកកម្មកររោងចក្រ

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។


ហេតុការណ៍នេះផងដែរបានបណ្ដាលឲ្យ កម្មករជាច្រេីននាក់បានរងរបួសធ្ងន់ស្រាល ដោយនៅមុនពេលកើតហេតុគេបានឃើញ រថយន្តភីគអាប់បើកបរ ក្នុងស្ថានភាពលឿន ជ្រុលចង្កូតទៅបុកជាមួយរថយន្តដឹកកម្មករហេីយរថយន្តដឹកកម្មករបានជ្រុលទៅបុក និងកៀបជាប់ដើមឈើមួយដើម។​

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងនិងបានធ្វើការរបស់វែងដោះស្រាយតាមនីតិវិធី។ដោយឡែកអ្នករងរបួសត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ។

ពត័មានពេញនិយម