រាជធានីភ្នំពេញ រៀបចំទិវាចងចាំរម្លឹកពីរបបដ៏សាហាវឃោរឃៅរបស់ប៉ុលពត ធំជាងឆ្នាំមុនៗ

12 ម៉ោងមុន

អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា បានឆ្លងការរបបដ៏សាហាវឃោរឃៅ កាប់សម្លាប់ប្រជាជាតិខ្មែរស្លូតត្រង់ អស់ជា៣លាននាក់ ហើយរបបអាវខ្មៅ ក្រោមការដឹកនាំរបស់លោក ប៉ុល ពត បានបំផ្លិចបំផ្លាញនូវអ្វីៗគ្រប់យ៉ាងរបស់ប្រទេសជាតិឲ្យសាបសូន្យ ទាំងវប្បធម៌ អរិយធម៌ដ៏រុងរឿង ដែលដូនតាបានបន្សល់ទុកមក មានអាយុកាលរាប់ពាន់ឆ្នាំ ប៉ុន្ដែឥឡូវ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីចងចាំនេះ កម្រិតថ្នាក់ជាតិ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ដោយធ្វើពិធីធំជាងឆ្នាំកន្លងមក។

អាចជារូបភាពនៃ 7 នាក់, មនុស្សកំពុងសិក្សា និង តុ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំទិវាជាតិ នៃការចងចាំ កាលពីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ថា៖ របបប្រល័យពូជសាសន៍ប៉ុល ពត បានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសរីកចម្រើនជឿនលឿន ទៅជាប្រទេសគ្មានអ្វីៗទាំងអស់។ យើងតែងប្រារព្វទិវាចងចាំនេះ ជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដើម្បីរម្លឹកអំពីសាហាវឃោរឃៅយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្ត មកលើប្រជាជនកម្ពុជាស្លូតត្រង់ អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់ជាង៣លាននាក់។ ទិវាចងចាំ នាឆ្នាំនេះ យើងត្រូវតែរៀបចំឡើង នៅក្នុងកម្រិតថ្នាក់ជាតិ ដោយត្រូវគិតគូរ អំពីការផ្សាយផ្ទាល់ពីក្រុមព័ត៌មាន ចំពោះខ្លឹមសារ ក៏ត្រូវធ្វើឱ្យគ្រប់ជ្រុងជ្រោយជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះ ត្រូវធ្វើជាកម្រិតថ្នាក់ជាតិ មិនដូចឆ្នាំកន្លងមកនេះ ត្រូវបានធ្វើឡើង ក្រោមរដ្ឋបាលរាជធានីភ្នំពេញ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ នឹងទទួលខុសត្រូវ នៅក្នុងការរក្សាសន្តិសុខ និងការរៀបចំប្រជាពលរដ្ឋ មន្ត្រីរាជការឱ្យចូលរួម។ សម្រាប់ខ្លឹមសារ នៃពិធីនេះ ត្រូវបានថ្នាក់ជាតិ ជាអ្នករៀបចំ។អាចជារូបភាពនៃ 7 នាក់ និង អត្ថបទ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ ថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំ នៅថ្ងៃនេះ ក៏ដើម្បីប្រកាសឱ្យដឹង អំពីការត្រៀមខ្លួនរួចស្រេច នៅក្នុងការចូលរួមប្រារព្វទិវាចងចាំ ២០ ឧសភា នេះផងដែរ។ យើងនឹងបង្កើតគណៈកម្មការមួយ សម្រាប់រៀបចំពិធីនេះ ដោយរដ្ឋបាលរាជធានី ជាអ្នកចូលរួមគិត អំពីចំណតរថយន្ត ផងដែរ។ ការប្រារព្ធពិធីថ្នាក់ជាតិ នាឆ្នាំនេះ គឺមន្ទីរព័ត៌មាន ក៏ដូចជា មន្ទីរសាធារណការ, មន្ទីរធម្មការនិងសាសនា និងមន្ទីរវប្បធម៌…ជាដើម ត្រូវត្រៀមរៀបចំការងាររបស់ខ្លួនឱ្យបានល្អ ហើយត្រូវរាយការណ៍ទៅក្រសួងរបស់ខ្លួន ជុំវិញការងារត្រូវអនុវត្ត។ ដោយឡែក ខណ្ឌទាំង១៤ ត្រូវត្រៀមរៀបចំ សម្រាប់ប្រជាពលរដ្ឋ ដែលត្រូវចូលរួម នៅក្នុងទិវានេះ ជាមួយនឹងការពង្រឹងសន្តិសុខឱ្យបានល្អប្រសើរ។ ទន្ទឹមគ្នានេះដែរ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដឹកនាំក្រុមការងារ ចុះទៅពិនិត្យដល់ទីតាំងនៅមជ្ឈមណ្ឌលជើងឯក ហើយមើលទាំងចំណតរថយន្ត សម្អាតទីធ្លាឱ្យបានស្អាតល្អ និង សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ ដើម្បីសម្អាតបរិស្ថានឲ្យបានល្អផងដែរ៕អាចជារូបភាពនៃ 8 នាក់, មនុស្សកំពុងសិក្សា និង តុ

ពត័មានពេញនិយម