ភ្ញាក់ផ្អើល ក្រោយរកឃើញមន្ត្រីនគរបាលពីររូបប្រើប្រាស់ថ្នាំញៀន នៅក្រុងប៉ោយប៉ែត

23 ម៉ោងមុន

មន្ត្រីនគរបាល៣នាក់ ស្ថិតក្នុងក្រុមអ្នកប្រើប្រាស់ថ្នាំញៀនអំឡុងពេលសមត្ថកិច្ចចុះបង្ក្រាបនៅប៉ោយប៉ែត ​អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថា​មានតែថ្នាក់ក្រោមទេទើបអាចបញ្ជាក់ការពិត

ក្រុងប៉ោយប៉ែត ៖ បន្ទាប់ពីបែកធ្លាយរឿងនគរបាល៣នាក់ មានវត្តមានក្នុងក្រុមអ្នកប្រើប្រាស់ថ្នាំញៀន នៅក្នុងអំឡុងពេលសមត្ថកិច្ចចុះបង្ក្រាបនៅប៉ោយប៉ែតរយៈពេលប៉ុន្មានថ្ងៃមុននេះ មហាជនកំពុងទន្ទឹងរង់ចាំមើល សេចក្ដីបំភ្លឺព័ត៌មាន ពីសំណាក់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥​ កន្លងទៅ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ និងជួញដូរថ្នាំញៀន ចាប់ខ្លួនមនុស្សជិត៦០នាក់ ក្នុងនោះមានទាំងប៉ូលិសក្រុងប៉ោយប៉ែត៣រូបផងដែរដែលរួមមាន៖ ទី១.ឈ្មោះ ធុញ វុធធៀង, ទី២.ឈ្មោះ ហ៊ុល លីហ៊ួរ និងទី៣.ឈ្មោះ ខន មុនីរតនៈ ខណៈមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតឈ្មោះ ហ៊ុល លីហ៊ួរ ត្រូវបានគេស្គាល់ថា ជាចៅរបស់លោកអភិបាលក្រុងប៉ោយប៉ែត គាត់ ហ៊ុល ផងដែរ។

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ធភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារទាំងស្រង់

តើអាចអនុវត្ត ច្បាប់ទាំងនោះមកលើមន្ត្រី ក្រោមឱវាទរបស់ខ្លួន បានដែលឬទេ ? នៅក្នុងក្នុងនោះ អង្គភាពអ្នកសារពត៌មានយើង ក្រឡេកឃើញថា មានទាំងកូនចៅ លោកមន្រ្តី ដែលបំរើការងារ នៅទីតាំងលើផ្ទាល់តែម្តងអង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា ក្រសួងនិងស្ថាប័នពាក់ព័ន្ធ និងអនុវត្ត តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

ពត័មានពេញនិយម