កំពង់ចាម ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវក្តីបារម្ភចំពោះបញ្ហាបទល្មើសតាមប្រ ព័ន្ធអនឡាញ ដោយករណីនេះសម្តេចធិបតីបានជុំរុញឲ្យក្រសួងមហាផ្ទៃ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការទប់ស្កាត់ និងនូវបទល្មើសតាមអនឡាញនេះឲ្យបានសកម្មបន្ថែមទៀតដើម្បីផ្តល់ភាពសុខសាន្តជូនបងប្អូនប្រជាពលរដ្ឋនោះ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាបានថ្លែងថា បច្ចុប្បន្នបញ្ហាឆបោកតាមប្រព័ន្ធអនឡាញបានកំពុងកើត ឡើងគួរឲ្យព្រួយបារម្ភទាំងក្នុងតំបន់ និងពិភពលោក ដូច្នេះយើងត្រូវមានវិធានការទប់ស្កាត់បន្ថែមទៀត ជៀសវាងកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងរងគ្រោះបន្ត ដោយសារតែបទល្មើសបច្ចេកវិទ្យានេះ។
យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្តខ្ពស់បន្ថែមទៀតចំពោះជនខិលខូចមួយចំនួនដែលដើរបោកប្រាស់គេតាមប្រព័ន្ធអនឡាញនេះផងដែរ ខណៈការឆបោកតាមអនឡាញបានរៀបចំឡើងជាប្រព័ន្ធហើយក៏មានបង ប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនបានរងគ្រោះផងដែរនោះ។ សម្តេចបានលើកឡើងទៀតថា ការឆបោក តាមអនឡាញនេះមិនមែនតែកើតនៅស្រុកខ្មែរយើងប៉ុណ្ណោះទេ សូម្បីតែប្រទេសមហាអំណាចដូចជាជប៉ុន អាមេរិកក៏បានកំពុងកើតមានឡើងផងដែរ ដូច្នេះយើងត្រូវរួមគ្នារកវិធានការបទស្កាត់នូវបញ្ហានេះបន្ថែមទៀតដើម្បីភាពសុខសប្បាយរបស់ប្រជាពលរដ្ឋ៕