បែកធ្លាយបុគ្គលឈ្មោះ ស៊ូ ហៃម៉ី បៀតបៀនរាងកាយ និងរំលោ..ភបំពានសិស្សជាបន្តបន្ទាប់ រហូតដល់ ១៨ នាក់

12-តុលា-2024 - ម៉ោង 01:06:PM

មហាជនជាច្រេីនជាពិសេសបងប្អូនខ្មែរឥស្លាមជាច្រើន បានសំណូមពរអោយបណ្តាញសារព័ត៌មានជួយផ្សព្វផ្សាយ ពាក់ព័ន្ធបុគ្គលឈ្មោះ ស៊ូ ហៃម៉ី បៀតបៀនរាងកាយនិងរំលោភបំពានសិស្សជាបន្តបន្ទាប់រហូតដល់ ១៨ នាក់ ។

ពាក់ព័ន្ធនិងករណីនេះ សូមបញ្ជាក់ជូនថា បានផ្ដល់ព័ត៌មានទៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយ សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស កំពុងមានចំណាត់ការហើយ ។

សូមបងប្អូនមានការជឿជាក់លេីសមត្ថកិច្ចនគរបាលយេីង ទោះបីបុគ្គលនេះ មានឪពុកម្ដាយ ឬ សាច់ញាតិជាអ្នកធំយ៉ាងណាក៏ដោយ ក៏មិនអាចការពារទង្វេីល្មេីសច្បាប់របស់កូនខ្លួនបានឡេីយ ។
ព័ត៌មានបែកធ្លាយនេះគឺជា កូនប្រុសអ្នកឧកញ៉ា សុះ កុំរី) រំលោភ សិស្សសាលា 18នាក់ សម្រេច 6នាក់ជនបង្កមានឈ្មោះ (ស៊ូ ហៃម៉ី)ជាកូនគណ:ជាន់ខ្ពស់ (សាសនាឥស្លាមកម្ពុជា) ចំណែកឪពុក(ឈ្មោះ អ្នកឧកញ៉ា សុះ កុំរី ) គឺជាចាងហ្វាង គ្រប់គ្រងផ្ទាល់ ទៅលើកូនសិស្សទាំងនោះ ។

បេីតាមប្រភពអោយដឹងថា​ មូលហេតុដែលអាច កើតរឿងបានគឺប្រើលេស ថាយកទៅអប់រំ ពេលកូនសិស្សធ្វើខុស ប៉ុន្តែអោយ ទៅម្ដងម្នាក់ ហើយបិទវាំងនន ចាប់រំលោភសម្រេច6 នាក់ រត់គេចខ្លួនបាន 12 នាក់ ជនរងគ្រោះទាំងអស់18 នាក់​ ករណីនេះនេះផងដែរ មិនអាចទាក់ទងសាមីខ្លួន បាននៅឡើយទេ៕

ពត័មានពេញនិយម