បុរសម្នាក់បែកគំនិតអាក្រក់ ល្បួងអ្នករត់ផាស់អាប់ នាំទៅរឹតកប្លន់យកទ្រព្យ

26-កញ្ជា-2024 - ម៉ោង 04:16:PM

 

ខេត្តកណ្ដាល៖ បុរសម្នាក់ដ៏គម្រក់ម្នាក់ បានប្រើល្បិចដ៏លាមក ហៅអ្នករត់ផាស់អាប់ នាំទៅចាប់រឹតកសម្លាប់ចោល ដើម្បីប្លន់យកកង់បី តែអំពើអាក្រក់ក៏បានផ្ដល់ផលឲ្យទៅអ្នកប្រព្រឹត្ដវិញ ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច នាំទៅចាត់ការតាមច្បាប់។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹង ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ជនសង័្សយបានប្រើល្បិចហៅ PassApp ជិះ ដោយបន្លំខ្លួន ធ្វើដូចជាអ្នកដំណើរ ហើយប្រាប់អ្នករត់កង់បីនេះ មកកាន់គោលដៅដែលគេចង់ទៅ។ លុះពេលអ្នករត់កង់បី បានបើកមកដល់ទីស្ងាត់មួយកន្លែង នៅភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ស្រាប់តែជនសង័្សយរូបនេះ បានលបយកខ្សែអង្រឹង មករឹតករបស់គាត់ ប៉ុនប៉ងសម្លាប់ ដើម្បីប្លន់យកទ្រព្យសម្បត្ដិ។ ប៉ុន្ដែភ្លាមៗនោះ អ្នករត់កង់បី បានខំប្រឹងរើបម្រះ និង ស្រែកឆោឡោឡើង ផ្អើលដល់អ្នកភូមិ នាំគ្នាព័ទ្ធចាប់ខ្លួនជននេះ ប្រគល់ជូនសមត្ថកិច្ចតែម្ដង។

ក្រោយពេលឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរ និង

ពត័មានពេញនិយម