រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបើករថយន្ដស៊េរីទំនើបយ៉ាងលឿន ជ្រុលចង្កូតទៅបុកកង់បី បណ្ដាលឲ្យរងការខូចខាត ហើយបើកគេចខ្លួន ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរនាំដេញចាប់ កាលពីវេលាម៉ោង៣ និង ១០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវកែង រវាងផ្លូវលេខ១៩៨៦ និងផ្លូវលេខ១០១១ ត្រង់ស្តុប IU ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់ បានបើករថយន្ដស៊េរីទំនើប ម៉ាកអាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM-5211យ៉ាងលឿន។ លុះពេលរថយន្ដបង្ក បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកកង់បីឥណ្ឌា បណ្ដាលឲ្យខូចខាតយ៉ាងដំណំដូចគ្នា ហើយបានបើកគេចខ្លួន។ ឃើញហេតុការណ៍បែបនេះ ប្រជាពលរដ្ឋខ្មែរ បាននាំគ្នាដេញតាម រហូតឃាត់រថយន្ដបង្កបាន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ចាត់ការបន្ដតាមនីតិវិធី៕