ជម្លោះសាសនា នៅប្រទេសប៉ាគីស្ថាន ស្លាប់ជាង១៣០នាក់

02-ធ្នូ-2024 - ម៉ោង 12:37:PM

រដ្ឋធានអ៊ិស្លាមបាដ៖ ជម្លោះនិកាយសាសនា បានឲ្យមានការប៉ះទង្គិចគ្នា នៅក្នុងស្រុកគួររ៉ាម (Kurram) នាភាគពាយព្យរបស់ប្រទេសប៉ាគីស្ថាន បាននាំឲ្យមានមនុស្សយ៉ាងតិច រហូតដល់ជាង១៣០នាក់បាត់បង់ជីវិត ស្របពេលរដ្ឋាភិបាលអ៊ិស្លាមបាដ កំពុងតែព្យាយាមសម្រុះសម្រួល ស្វែងរកដំណោះស្រាយ។

បណ្ដាញទូរទស្សន៍ Al Jazeera បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ ថា អំពើហិង្សានិកាយសាសនា បានបន្តកើតមានឡើង កាលពីចុងសប្តាហ៍មុន ដោយបានសម្លាប់មនុស្សកើនឡើងដល់១៣០នាក់ និង រងរបួសយ៉ាងតិចច២០០នាក់ នៅស្រុក Kurram ខេត្ត ឃីប៊ឺរ ផាកទុនខ្វា (Khyber Pakhtunkhwa) នាភាគពាយព្យរបស់ប្រទេសប៉ាគីស្ថាន ជិតព្រំដែនជាមួយជាប់ជាមួយនឹងប្រទេសអាហ្វហ្គានីស្ថាន។

លោក វ៉ាជីដ ហ៊ូសសេន (Wajid Hussain) មន្ត្រីរដ្ឋបាលស្រុក Kurram បានបញ្ជាក់ ថា មានមនុស្សស្លាប់បានកើតឡើងដល់១៣៣នាក់ នៅក្នុងការប៉ះទង្គិចគ្នាផ្នែកនិកាយសាសនា នៅប្រទេសប៉ាគីស្ថាន កាលពីសប្តាហ៍មុន។ បច្ចុប្បន្ន រដ្ឋបាលស្រុក និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត បានប្រឹងប្រែង បញ្ឈប់ការប្រយុទ្ធគ្នារវាងនិកាយទាំងពីរ។ ប៉ុន្តែអាជ្ញាធរនៅមិនទាន់បានទម្លាយនៅឡើយ»។

ស្រុកគួររាម នៅជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាចំណុចក្តៅ នៃភាពតានតឹងផ្នែកនិកាយសាសនា អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ កាលពីខែមុន ភាពតានតឹង បានក្លាយជារលកថ្មី នៃការវាយប្រហារគ្នា ខណៈមានការប៉ះទង្គិចគនា រវាងក្រុម និកាយសាសនាស៊ុននី (Sunni) និង ស៊ីអ៊ីត ដោយបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់៕

ពត័មានពេញនិយម