សមត្ថកិច្ចចុះបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជនជាតិចិន វៀតណាម និងខ្មែរ១០​នាក់​នៅ​ក្រុង​បា​វិត

ម្សិលមិញ ម៉ោង 03:37:PM


ខេត្តស្វាយរៀង​ ៖​ សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្រុម​ជនឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន​ចំនួន​១០​នាក់​ (ស្រី​ម្នាក់)​ក្នុង​នោះ​ ជនជាតិ​ខ្មែរ​០២​នាក់​, ជនជាតិ​ចិន​ម្នាក់ ​និង​ជនជាតិ​វៀតណាម​០៧​នាក់​ ដកហូត​វត្ថុ​តាង​គ្រឿង​ញៀ​ង​ជាង​០៥​គីឡូក្រាម, ​អាវុធ​ខ្លី​០៦​ដើម, អាវុធ​វែង​ប្រភេទ​AK​ស្វាយ​បត់​០១​ដើម, ​គ្រាប់​៧១​គ្រាប់ ​រួម​ជាមួយ​ឧបករណ៍ សម្ភា​រ​មួយ​ចំនួន​ទៀត ដែល​ជាប់​ទាក់ទិន​ក្នុង​ករណី​ជួញដូរ រក្សា​ទុក ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​កាន់កាប់​រក្សា​ទុក​អាវុធ​គ្រាប់រំសេវ​ដោយ​ខុសច្បាប់ ត្រូវ​បាន​កម្លាំង​ជំនាញ​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ច្បាប់​។

​បើ​តាម​មន្ត្រី​នគ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បានឱ្យដឹងនៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ២០២៤ ថា ករណីជួញដូរដឹក​ជញ្ជូន រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​ជួញដូរ
អាវុធ​គ្រាប់រំសេវ​ដោយ​ខុសច្បាប់នេះ​ សមត្ថកិច្ច​យើង​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​រួចរាល់​ហើយ​។

​ប្រភពដដែលបាន​បន្ត​ថា កាលពីថ្ងៃ​ទី​១៧​ខែធ្នូ ​ឆ្នាំ​២០២៤​ នៅ​វេលា​ម៉ោង​០៤​និង​៥០​នាទី​រសៀល កម្លាំង​ផែន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​សហការ​ជាមួយ​ក​ម្លាំ​អធិ​ការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ចុះ​បង្ក្រាប​ករណី​ជួញដូរ​រក្សា​ទុក​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង​កាន់​អាវុធ​គ្រាប់រំសេវ​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។

ប្រភព​បន្ត​ថា ការ​ចុះ​បង្ក្រាប​នេះ ទី​១​-នៅ​ចំណុច​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល ទី​២​-នៅ​បន្ទប់​លេខ​៥៥-១២១ ជាន់​ផ្ទាល់​ដី អាគារ​៥ ក្នុង​បរវេ​ណ​កាស៊ីណូ​ញូ​វើ​ល ទី​៣​-នៅ​បន្ទប់​ជួល​លេខ​A- 2​និង​បន្ទប់​ផ្ទះល្វែង​ផ្លូវ​កំពង់​ស្ពាន ​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត​។ ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​។​ ១-ឈ្មោះ​ង្វៀ​ង​ឌឿ​ក​ហាន់​(NGUYENDUCHANG)​ ភេទ​ប្រុស ជនជាតិ​វៀតណាម​ ​។ ២-​ឈ្មោះ​ឡាក់ យី​សឹង (LUCK YISHENG) ភេទ​ប្រុស ជនជាតិ​វៀតណាម ។ ៣-​ឈ្មោះ ប៊ួ​យ​ងុ​ក​លិញ (BUINGOCLINH)​ ភេទ​ប្រុស ជនជាតិ​វៀតណាម​​។ ៤-​ឈ្មោះ ខ្វាង​វ៉ា​ន​ទូ (HOANG VAN TU) ភេទ​ប្រុស ​ជនជាតិ​វៀតណាម ​។ 
៥-​ឈ្មោះ​លេ​​វ ចៀន​ហ្វូ (LIUJIANFU)​ភេទ​ប្រុស​ជនជាតិ​ចិន ​។ ៦-​ឈ្មោះ​ប៊ឿ​យ​ហ្វឿ​ង​ធី​(BUI PHUONG THUY) ភេទ​ស្រី​ជនជាតិ​វៀតណាម ថ្ងៃខែ​ឆ្នាំ​កំណើត ៖០៤-៨-១៩៨៨ កាន់​លិខិតឆ្លងដែន​លេខ C5428576​។ ៧-​ឈ្មោះ​កែវ​សុធី (KEO SOTHI) ភេទ​ប្រុស​ជនជាតិ​ខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត​៖២០០០​។ ៨- ឈ្មោះ​ហៀ​ករំ​ម៉ា​លី​(HEIK RUM​MALI)​ភេទ​ប្រុស​ជនជាតិ​ខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត​៖២០០២​។ ៩-​ឈ្មោះ​ង្វៀ​ង​ទឹង​សាង (NGUYEN THEUNG SANG)​ភេទ​ប្រុស​ជនជាតិ​វៀតណាម​ថ្ងៃខែ​ឆ្នាំ​កំណើត​៖២៧.៧.១៩៩៧ អត្តសញ្ញាណ​ប​ណ្ណ័​លេខ 072097003521​។ ១០-​ឈ្មោះ​ង្វៀ​ង​ម៉ា​ន់​កឿង (NGUYEN MANH CUONG)​ភេទ​ប្រុស​ជនជាតិ​វៀតណាម​ថ្ងៃខែ​ឆ្នាំ​កំណើត​៖០៨.១១.២០០២ អត្តសញ្ញាណ​ប​ណ្ណ័​លេខ 024202000990​។

ពត័មានពេញនិយម