សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ ឱ្យតម្លៃខ្ពស់ និង ផ្ដល់អាទិភាពដល់វិស័យអប់រំ ដែលដើរតួនាទីស្នូល

18 ម៉ោងមុន

អាចជារូបភាពនៃ 7 នាក់ និង អត្ថបទ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "រាជរដ្ឋាភិបាល ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ ឱ្យតម្លៃខ្ពស់ និង ផ្ដល់អាទិភាពដល់វិស័យ អប់រំ ដែលដើរតួនាទីស្នូល ក្នុងការអភិវឌ្ឍធនធានមនុស្សដ៏មានតម្លៃខ្ពស់ មានគុណភាព ផ្តល់ចំណេះដឹង សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតនវានុវត្តន៍ និង ការអប់រំអត្តចរិត ឱ្យក្លាយជាពលរដ្ឋល្អ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់វប្បធម៌ អរិយធម៌ កិត្តិយសកិត្យានុភាព និងមោទនភាពជាតិ "។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្សកំពុងសិក្សា, មនុស្សច្រើន, ជើងតម្កល់ និង អត្ថបទ

នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ “ វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត នៃសាកលវទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិអប់រំ។អាចជារូបភាពនៃ 4 នាក់, ជើងតម្កល់ និង អត្ថបទ

សម្តេចធិបតី បានបញ្ជាក់ថា "ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្ត ឱ្យសាកលវិទ្យា ល័យ ធនធានមនុស្ស ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តចូល រួម លើក កម្ពស់គុណភាពអប់រំបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ឱ្យកាន់តែ ប្រសើរឡើងទៀត ដើម្បីរួមចំណែកដល់ការកសាង មូលធនមនុស្សឱ្យកាន់ តែ ខ្ពស់ ដូចបានចង្អុល បង្ហាញដោយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អត្ថបទ

ពត័មានពេញនិយម