ស្វាយរៀង៖ ជនជាតិវៀតណាមចំនួន៦នាក់ ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួនដកហូតបានអាវុធគ្រាប់រំសេវរួមទាំងថ្នាំញៀនយ៉ាងច្រើននៅក្រុងបាវិត។
បើតាមរបាយការណ៏សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៦នាក់រួមជាមួយវត្ថុតាងរួមមាន ថ្នាំញៀនជាង០៩គីឡូ អាវុធខ្លី០១ដើម គ្រាប់១២គ្រាប់ គ្រាប់បែកដៃ០១គ្រាប់ ព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយខុសច្បាប់។
បច្ចុប្បន្នសត្ថកិច្ចកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់រួចរាល់ហើយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤៕