ក្មេងស្រី២នាក់ឈ្លោះប្រកែក​គ្នាតិចតួច ​ស្រាប់​តែអាណាព្យាបាល ​ម្ខាង​កាន់​ជើងកូន​ ​ព្រួត​វា.យ​ក្មេង​ស្រី​រងគ្រោះ​ឱ្យមានរបួស​ស្នាម​

06-ធ្នូ-2024 - ម៉ោង 11:57:AM

 


រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​ត្រូវ​អាណាព្យាបាល​ក្មេង​ស្រី​ម្ខាង​ទៀត​នាំ​គ្នា​ព្រួត​វា​.​យ​ទះ​ពីរ​ដៃ បណ្ដាល​ឲ្យ​រង​របួស​ស្នាម ម្ដាយ​ខឹងរ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច ។ ហេតុការណ៍​នេះ​ដែរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ក្មេង​ស្រី​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដោយ​ក្មេង​ស្រី​រង​គ្រោះ និង​ក្មេង​ស្រី​ភាគី​ម្ខាង​ទៀត​អ្នក​ទាំង​ពីរ​បាន​ឈ្លោះប្រកែក​គ្នា​រួច​ហើយ វា​.​យ​គ្នា​ទៅ​វិញ​ទៅ​មក បន្ទាប់​មក​ស្រាប់តែ​ភាគី​ម្ខាង​បានរ​ត់ទៅ​ប្រាប់​អាណាព្យាបាល​ថា ក្មេង​ស្រី​រង​គ្រោះ​វា​.​យ​ធ្វើបាប​ខ្លួន ភ្លាម​ៗ​នោះ​ដែរ ម្ដាយ​យាយ និង​ម្ដាយបង្កើត​ខឹង​ជា​ខ្លាំង ដោយ​លឺ​ថា គេ​វា​.​យ​ចៅ​របស់​ខ្លួន​ក៏​នាំ​គ្នា​ទៅ​ចាប់​គំ​រា​.​ម​ក្មេង​ស្រី​រង​គ្រោះ​រួច​ហើយ​ទះ​ពីរ​កំផ្លៀង បណ្ដាល​ឲ្យ​រង​របួស​ស្នាម​ថ្ព​ល់ និង​ដៃ បន្ទាប់​មក​លិចលឺ​ដល់​ឪពុក​ម្ដាយ​ខាង​ក្មេង​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោម​ចៅ​២​ភ្លាម​ៗ​ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​រក​ខុស​ត្រូវ​អោយ​កូន​របស់​គាត់ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​ឪពុក​ម្ដាយ​ក្មេង​ជន​រង​គ្រោះ​រួច​ខាង​សមត្ថកិច្ច​បាន​បាន​កោះហៅ​អញ្ជើញ​ខាង​ជន​បង្ក​មក​សួរនាំ​ភ្លាម​ៗ​រួច​បានអោយ​ភាគី​សងខាង​សម្រួល​ដោះស្រាយ​គ្នា​បញ្ចប់រឿង​នៅ និង​ប៉ុស្តិ៍​តែ​ម្ដង ខាង​បង្ក​ព្រមព្រៀង​សងជំងឺចិត្ត​ចំនួន​៦០​ម៉ឺន​រៀល​អោយ​ខាងជន​រង​គ្រោះ ៕

ពត័មានពេញនិយម