សម្តេចតេជោ ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហៃ វណ្ណា ដែលបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

2 ម៉ោងមុន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន​កន្លងមក​ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម ដែលមានលោក​ សម​ រង្សុី​ ជាមេក្លោង មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់​ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា “ខ្ញុំ ក៏សូមការយោគយល់អាធ្យាស្រ័យ
ពីសំណាក់បងប្អូនជនរួមជាតិដែលខឹងសម្បាចំពោះលោក ហៃ វណ្ណា កន្លងមក និងបញ្ចប់ការខឹងសម្បានេះ ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា។

សម្តេចតេជោបានបនកតថា​ ខ្ញុំសង្ឃឹមថា បងប្អូនផ្សេងទៀត នឹងយកគំរូតាមលោក ហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយម មកចូល
រួមកសាងប្រទេស។ សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅ ព្រោះខ្លួនគេជួយខ្លួនមិនបានផងថែមទាំងចោលស្រុកថែមទៀត”៕