ផលិតផលរបស់កម្ពុជាចំនួន៣មុខ នឹងនាំចូលទៅទីផ្សារបោះដុំអឺរ៉ុបនាពេលខាងមុខ

3 ម៉ោងមុន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ផលិតផលសក្ដានុពលរបស់កម្ពុជាចំនួន ៣មុខ រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត នឹងនាំចូលទៅទីផ្សារបោះដុំអឺរ៉ុប ខណៈក្រុមហ៊ុនឯកជនចំនួន២ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការពង្រីកទីផ្សារនាំចេញ។

យោងតាមក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិ នៃក្រុមហ៊ុន Overenden/Smarteden ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារអំពីការលើកកម្ពស់ការនាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ដ្រី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទាំងពីរខាងលើ លើផលិតផលកសិកម្មចំនួន ៣មុខ រួមមាន អង្ករ គ្រាប់ស្វាយចន្ទី និងតំណាប់ស្វាយកែវរមៀត៕

ពត័មានពេញនិយម