ជនជាតិចិន បើករថយន្ដលឿន បុកទម្លុះចូលផ្ទះពលរដ្ឋ

2 ម៉ោងមុន

រាជធានីភ្នំពេញ៖ បុរសចិនម្នាក់បានបើករថយន្ដស៊េរីទំនើប ដឹកជនជាតិចិនដូចគ្នា បោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង និង តូបលក់គ្រឿងសមុទ្រ ហើយបន្ដទៅបុកទម្លុះផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ នៅត្រង់ចំណុចស្តុប៩២ តាមផ្លូវភ្នំពេញ-ហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានជនជាតិចិនប្រុស-ស្រីមួយក្រុម បានបើករថយន្ដស៊េរីទំនើប ម៉ាកឡង់គ្រឺស័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BP-8513 ដឹកគ្នីគ្នារបស់ពួកគេ បោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ។ លុះពេលរថយន្ដ បានបើកមកដល់ចំណុចកើតហេតុ ក៏បួងចង្កូតបត់ តែដោយសារល្បឿនលឿនពេក ទើបរថយន្ដបត់មិនទាន់ ក៏ជ្រុលចង្កូតទៅបុកម៉ូតូ តូបលក់គ្រឿងសមុទ្រ និង ផ្ទះរបស់ប្រជាពលរដ្ឋ។ នៅក្នុងហេតុការណ៍នេះ បណ្ដាលឲ្យអ្នកលក់គ្រឿងសមុទ្ររងរបួស ហើយខូចខាតម៉ូតូយ៉ាងដំណំ និង ខូចខាតសម្ភារជាច្រើនទៀត។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ក បាយល់ព្រមសំណងទៅឲ្យភាគីម្ចាស់ផ្ទះ និង តូបលក់គ្រឿងសមុទ្រ ចំនួន៧000ដុល្លារ ហើយបានសងទៅភាគីម៉ូតូ ចំនួន១៥00ដុល្លារ ដើម្បីបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុ៕

ពត័មានពេញនិយម