ខេត្តកណ្ដាល៖ បុរសម្នាក់ មានវ័យ៦០ឆ្នាំទៅហើយ មិនព្រមចូលវត្ដវ៉ា បែរជាទុកឲ្យតណ្ហាដឹកច្រមុះ ល្បួងក្មេងស្រី ទើបនឹងមានអាយុជាង៨ឆ្នាំ នាំមកចាប់រំលោភសេពសន្ថវៈជាច្រើនលើកច្រើនសា ហើយបែកការដឹងដល់ជីដូន ប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ នៅភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្មេងស្រីរងគ្រោះ បានអះអាង ថា កាលពីអំឡុងខែតុលា ឆ្នាំ២០២៤ លោកតា រុន តែងតែល្បួងលួងលោមនាង ឲ្យមកអង្គុយ នៅលើភ្លៅរបស់គាត់ ហើយបានធ្វើសកម្មភាពរំលោភសេពសន្ថវៈជាមួយនាង រហូតបានសម្រេច។ លុះមកដល់វេលាម៉ោង៨ និង ៣០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោកតា រុន បានហៅនាងឲ្យចូលទៅក្នុងផ្ទះរបស់គាត់ ហើយអង្គុយនៅក្នុងអង្រឹង ជាមួយគាត់ និង ឲ្យមើលវីដេអូនតាមទូរស័ព្ទ ហើយបានរំលោភនាង រហូតបានសម្រេច។
ក្មេងស្រីរងគ្រោះ បានបន្ដ ថា ក្រោយពេលតា រុន បានធ្វើសកម្មភាពមកលើរូបរាងកាយរបស់នាងហើយ គាត់បានឲ្យលុយនាងចំនួន៥ពាន់រៀល និង គំរាមកំហែងមិនឲ្យនាងយករឿងរ៉ាវដ៏អាក្រក់របស់គាត់ទៅប្រាប់អ្នកដទៃ។ លុះមកដល់ដល់វេលាម៉ោង៣រសៀល ថ្ងៃទី៤ ខែមករា នាងមានអារម្មណ៍ឈឺត្រង់ចំណុចដែលលោកតា រុន ធ្វើសកម្មភាពមកលើរូបនាង ទើបប្រាប់ទៅជីដូន។ នៅមុនដំបូង នាងមិនហ៊ានប្រាប់នោះឡើយ តែក្រោយពេលជីដូនលោងលោមចុះឡើង ទើបនាងនិយាយប្រាប់តាមដំណើររឿង ហើយនាំនាងទៅដាក់ពាក្យបណ្ដឹង។
មន្រ្ដីនគរបាលស្រុកអង្គស្នួល បានឲ្យដឹង ថា ក្រោយពេលទទួលបានពាក្យបណ្ដឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះនោះមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង័្សយ ឈ្មោះ គល់ រុន ហៅ ប៉ាក់ រុន អាយុ៦០ឆ្នាំ រស់នៅភូមិជង្រុក ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនសង័្សយ បានសារភាព ថា គាត់បានធ្វើសកម្មភាពរំលោភទៅលើក្មេងស្រីរងគ្រោះ ជាច្រើនលើកច្រើនសា ចាប់តាំងពីអំឡុងខែតុលា ឆ្នាំ២០២៤មកម៉្លេះ។ លុះពេលធ្វើសកម្មភាពចុងក្រោយ នៅថ្ងៃទី៣ ខែមករា ទើបបែកការ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីចាត់ការតាមច្បាប់៕