សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពលរដ្ឋខ្មែរបច្ចុប្បន្នសំណាងជាងពលរដ្ឋប្រទេសខ្លះដែលកំពុងគេចគ្រាប់ ដោយសារសង្រ្គាម

30-ធ្នូ-2024 - ម៉ោង 10:18:AM

អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អត្ថបទ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ពលរដ្ឋខ្មែរបច្ចុប្បន្នសំណាងជាងពលរដ្ឋប្រទេសខ្លះដែលកំពុងគេចគ្រាប់ ដោយសារសង្រ្គាម"។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសដែលអញ្ជើញជាអធិបតី នៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាល្ងាចថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានមរតកតេជោ ។អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ខ្ញុំសូមចែករំលែករឿងមួយដែលឯកឧត្តម សៅ សុខា ដែលធ្លាប់បាននិយាយជាមួយខ្ញុំកាលពីសប្ដាហ៍មុន ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គាត់បានចែករំលែកជាមួយខ្ញុំថា យុវជនសម័យឥឡូវមានសំណាង សំណាងនោះត្រង់ថា នៅពេលដែលកំពុងមើលបាល់ទាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកកន្លងទៅដែលមានយុវជនរាប់ពាន់នាក់ ប្រជាជនរាប់ពាន់នាក់អង្គុយមើល ហើយពេលដែលគាត់យកទូរស័ព្ទមកមើលឃើញស្ថានភាពម៉ោងជាមួយគ្នា ប្រទេសមានសង្គ្រាមយុវជនក្នុងប្រទេសទាំងនោះកំពុងតែត្រូវស្លាប់ កំពុងតែត្រូវភ័យខ្លាច កំពុងតែលេងបាល់ ប៉ុន្តែត្រូវគ្រាប់ផ្លោងស្លាប់ ប៉ុន្តែនៅពេលដែលគាត់បិទទូរស័ព្ទក្រឡេកមកវិញ ឃើញកូនខ្មែរកំពុងតែសប្បាយរីករាយក្នុងសន្តិភាព នេះហើយដែលគាត់និយាយថា មានសំណាង"។អាចជារូបភាពនៃ បាល់ទាត់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "យុវជននៅប្រទេសដែលមានសង្គ្រាមគ្មានឱកាសអង្គុយទះដៃអបអរសាទរកីឡាដូចក្នុងប្រទេសយើងទេ "។ សម្តេចក៏បានបញ្ជាក់ថា "នេះជាភ័ព្វសំណាងរបស់កូនខ្មែរជំនាន់ក្រោយ"។

សម្តេចធិបតីបានបញ្ជាក់ថា "សំណាងមិនមែនកើតឡើងដោយចៃដន្យទេ គឺសំណាងកើតឡើងដោយសារការលះបង់សាច់ស្រស់ឈាមស្រស់ ការខិតខំលះបង់របស់យុវជនជំនាន់មុន ដែលជាថ្នាក់ដឹកនាំរបស់យើង ហើយយើងត្រូវរួមគ្នាថែរក្សាសន្តិភាព ដើម្បីឲ្យមានសំណាងដល់កូនចៅរបស់យើងជាបន្តទៀត"។អាចជារូបភាពនៃ 8 នាក់, មនុស្សកំពុងលេងបាល់ទាត់, មនុស្ស​កំពុង​លេង​បា​ល់ទាល់ និង អត្ថបទ

សូមជម្រាបថា ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» មានការប្រកួតរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់គុណខ្មែរ និងមួយគូទៀត រវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ ទាត់ សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្រុមបាល់ទាត់សហភាពសហព័ន្ធ យុវជនកម្ពុជា មានការចូលរួមទាត់ពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាដោយផ្ទាល់មានដូចជា ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឧបនាយករដ្ឋមន្ត្រី ស សុខា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ផងដែរ។អាចជារូបភាពនៃ 7 នាក់, មនុស្សកំពុងលេងបាល់ទាត់ និង អត្ថបទ

ការប្រកួតបាល់ទាល់សាទរសុខសន្តិភាពនៅកម្ពុជានេះមានការចូលរួមទស្សនាពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្នុង រាជធានីភ្នំពេញរង្វង់ប្រមាណជា ៥ម៉ឺននាក់៕អាចជារូបភាពនៃ បាល់ទាត់

ពត័មានពេញនិយម