កិច្ចប្រជុំស្ដីពីការពិនិត្យលេីលទ្ធផលការងារកែលម្អសេវាមណ្ឌលសុខភាពឆ្នាំ២០២៤ និងផែនការសកម្មភាពអនុវត្តន៍បន្តនៅឆ្នាំ២០២៥ សម្រាប់ខេត្តចំនួន១៣ តាមរយៈប្រព័ន្ធនិមិត្ត (Zoom)

28-ធ្នូ-2024 - ម៉ោង 02:12:PM

 


រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយទទួលបានចំណារដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លេីរបាយការណ៍តែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពនៃខេត្តចំនួន១៣​ និងផែនការសកម្មភាពឆ្នាំ២០២៥​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនាមក្រុមការងារនៃខេត្តចំនួន១៣​ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាពក្នុងខេត្តចំនួន ១៣ (ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងខេត្តឧត្តរមានជ័យ) ក្នុងគោលបំណងពិនិត្យលើលទ្ធផលការងារកែលម្អមណ្ឌលសុខភាពឆ្នាំ២០២៤ និងដាក់ចេញផែនការអាទិភាពកែលម្អមណ្ឌលសុខភាព រួមទាំងផែនការចុះពិនិត្យការអនុវត្តសម្រាប់ឆ្នាំ២០២៥ផងដែរ។

កិច្ចប្រជុំនេះ​ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធនិមិត្ត Zoom ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក លោកស្រី អនុប្រធានមន្ទីរសុខាភិបាល និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តទាំង១៣​ សរុបចំនួន ៨៥រូប។

ពត័មានពេញនិយម