ព្រះមហាក្សត្រ បញ្ចប់មុខតំណែងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីរបស់លោក ដួង តារា

08-វិច្ឆិកា-2024 - ម៉ោង 10:48:AM

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងរបស់លោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

សូមរម្លឹកឡើងវិញ ថា៖ លោក ដួង តារា ត្រូវបានសមត្ថកិច្ចការិយាល័យកណ្តាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំខ្លួនទៅសាកសួរជាលើកដំបូង បន្ទាប់ពីគាត់ត្រឡប់មកពីប្រទេសចិន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែសមត្ថកិច្ចជំនាញ មិនបានបញ្ជាក់ អំពីអត្តសញ្ញាណរបស់ដើមបណ្ដឹងណាម្នាក់នោះឡើយ។ ក្រោយមក តុលាការរាជធានីភ្នំពេញ បានចោទប្រកាន់លោក ដួង តារា ពីបទឆបោក តាមមាត្រា ៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕

ពត័មានពេញនិយម