សម្តេចធិបតីផ្តល់គំនិតដល់សមាជិកមហាអនុតំបន់មេគង្គគប្បីរួបរួមគ្នាទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការពារ ពាណិជ្ជកម្មសេរី

08-វិច្ឆិកា-2024 - ម៉ោង 10:47:AM

អាចជារូបភាពនៃ 4 នាក់ និង អក្សរ​ដែល​និយាយថា 'STPM PM CAMBODIA

ភ្នំពេញ ÷ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់គំនិតមួយចំនួនដល់រដ្ឋាភិបាលនៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់ គប្បីរួបរួមគ្នាទ្រទ្រង់កំណើនសេដ្ឋកិច្ច ការពារនូវពាណិជ្ជកម្មសេរី និងទប់ទល់ហានិភ័យនៃការប្រែប្រួលអាកាសធាតុជាដើម។អាចជារូបភាពនៃ 5 នាក់, ជើងតម្កល់ និង អត្ថបទ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្តីពីលទ្ធផលបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសចិនថ្ងៃទី ៦-៧ ខែវិច្ឆិកានេះ នៅទីក្រុងគុនមិញ ប្រទេសចិននោះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានលើកឡើងថា នៅ ក្នុងកិច្ចប្រជុំខាងលើ ដែលមានប្រទេសជាមាជិកដូចជា ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នេះ គឺភាគីទាំងអស់បានពិភាក្សាគ្នាជាច្រើនវិធានបទ ក្នុងនោះវិធានបទដែលសំខាន់ជាងគេ ហើយថែម ទាំងបានអនុម័តផងនោះគឺ«ឆ្ពោះទៅកាន់សហគមន៍មួយកាន់តែប្រសើរឡើងតាមរយៈការអភិវឌ្ឍ» ដែល ជំរុញដោយនវានុវត្តន៍ ពោលគឺការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងវិធីសាស្រ្តថ្មី ត្រូវតែជួយពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសចិនជាមួយប្រទេសជាសមាជិកដើម្បីធ្វើយ៉ាងណាឲ្យមហាអនុតំបន់មេគង្គនៅទីបំផុតក្លាយជាសហគមន៍មួយកាន់តែល្អប្រសើរជាលំដាប់។អាចជារូបភាពនៃ 4 នាក់ និង អត្ថបទ

តាមរយៈសន្និសីទសារព័ត៌មានខាងលើនេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានឲ្យដឹងទៀតថា នៅលើវេទិកានៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថា ដោយបានផ្តល់នូវគំនិតសំខាន់ៗមួយចំនួនប្រាប់ដល់ថ្នាក់ដឹកនាំប្រទេសជាសមាជិកទាំងអស់ថា« អ្វីដែល ជាសំខាន់នោះ គឺពីពេលនេះតទៅ គឺប្រទេសជាសមាជិកទាំង៦នៃមហាអនុតំបន់មេគង្គត្រូវតែរួបរួមគ្នា ទ្រ ទ្រង់កំណើនសេដ្ឋកិច្ច ការពារពាណិជ្ជកម្មសេរី ទប់ទល់ហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ មូលហេតុ គឺដោយសារតែមហាអនុតំបន់មេគង្គទាំងមូល ជាសេដ្ឋកិច្ចដែលពឹងផ្អែកជាពិសេសលើការនាំចេញ និងជា ដែនដីដែលងាយនឹងទទួលរងគ្រោះពីមហន្តរាយធម្មជាតិ»។អាចជារូបភាពនៃ 4 នាក់ និង អក្សរ​ដែល​និយាយថា 'TPM VIETNAM VIET NAM

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា លើវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានសម្តែងនៅសេចក្តីសោមនរីករាយចំពោះការដែលប្រទេសមហាអនុតំបន់មេ គង្គសម្រេចចាប់យកដោយមិនបានបង្អែរបង្អង់នវានុវត្តន៍ និងឌីជីថលូបនីយកម្ម ព្រមទាំងបញ្ញាសិប្បនិមិត្តផងដែរ។ មួយវិញទៀតសម្តេចធិបតី ក៏បានលើកឡើងផងដែរថា មហាអនុតំបន់មេគង្គ នឹងទាញយកបាននូវអត្ថប្រយោជន៍បន្ថែម ធំ និងច្រើនទៀតពីដំណើរការឌីជីថលូបនីយកម្ម ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងបណ្តាប្រទេសជាសមាជិកទាំងអស់ផងដែរ។អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អត្ថបទ

ឯកឧត្តម ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ ក៏បានលើលកឡើងផងដែរថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ជាដើមនោះគឺផ្តោតសំខាន់បំផុតគឺលើកកម្ពស់វិស័យសេដ្ឋកិច្ចរវាងប្រទេសផងខ្លួន និងបានជួយឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាទីផ្សារបស់កម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការខាងលើនេះ។អាចជារូបភាពនៃ 9 នាក់, ជើងតម្កល់ និង អត្ថបទ

សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនានាខាងលើនេះ នៅទីក្រុងគុនមិញប្រ ទេសចិននោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានឆ្លៀងឱកាសជួបសម្តែងការគួរ សម និងពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្តផងដែរ ហើយមិនតែប៉ុណ្ណោះ សម្តេចក៏បានអនុញ្ញាតិឲ្យថ្នាក់ដឹកនាំ និងតំណាងបណ្តាក្រុមហ៊ុនធំៗជាច្រើនរបស់ចិនចូលជួបពិភាក្សាការងារផង ដែរ៕អាចជារូបភាពនៃ 8 នាក់, អំពូល, ជើងតម្កល់ និង អត្ថបទ

ពត័មានពេញនិយម