អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសលទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ កិច្ចប្រជុំកំពូល២ផ្សេងទៀត ប្រទេសចិន

08-វិច្ឆិកា-2024 - ម៉ោង 10:43:AM

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាស ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូល ACMECS លើកទី១០ និងកិច្ចប្រជុំកំពូល CLMV លើកទី១១ នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានមហាជោគជ័យនៃបេសកកម្មការទូតក្នុងតំបន់អាស៊ី អាម៉េរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នាពេលកន្លងមក។ បេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិនរបស់ សម្តេចធិបតី នាពេលនេះ គឺជាព្រឹត្តិកាណ៍ថ្មីមួយទៀតដែលធ្វើឱ្យកម្ពុជាកាន់តែលេចមុខមាត់ខ្ពស់ត្រដែតឡើងថែមទៀតនៅលើឆាកអន្តរជាតិ។

សមិទ្ធផលការងារដ៏ធំធេងដែលរាជរដ្ឋាភិបាលទទួលបានក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានផ្តល់ភាពកក់ក្តៅ និងធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមានមោទនភាព និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ស័ក្តិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត៕

ពត័មានពេញនិយម