រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្ដែង កាលពីវេលាម៉ោង២ និង ៥០នាទីទៀបភ្លឺ ឈានចូលថៃ្ងទី៧ ខែវិច្ឆិកា ឆាំ្ន២០២៤ នៅក្នុងសង្កាត់ដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលឃាត់ខ្លួន មានជនជាតិវៀតណាមម្នាក់ បានធ្វើសកម្មភាព ពាក់ព័ន្ធនឹងករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខណៈនោះសមត្ថកិច្ច ក៏បានចុះទៅឃាត់ខ្លួនតែម្ដង។ ជនសង័្សយ ត្រូវបានធ្វើតេស្ដរកឃើញមានសារធាតុញៀន នៅក្នុងទឹកនោម។
ជនសង័្សយដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ សុក វណ្ណា ហៅដើង ភេទប្រុស អាយុ២៨ឆាំ្ន ជនជាតិវៀតណាម មុខរបរកម្មករសិប្បកម្មកុងផ្លាកកេរ នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្រៅពីការឃាត់ខ្លួនជនសង័្សយនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១កញ្ចប់តូច, ម្សៅខេចំនួន១កញ្ចប់តូច, សម្ភារៈសម្រាប់ជក់គ្រឿងញៀនចំនួន១ឈុត, ម្សៅផុចចំនួនមួយកញ្ចប់,សំបកម្សៅផុចចំនួន២កញ្ចប់, វេបជក់មួយដើម, ទឹកវេប២ដប់ និង រថយន្តចំនួន១គ្រឿង ម៉ាក Let's see RX200t ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កម្ពុជា CHEATA .8 ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង័្សយ និង វត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕