នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាបអំពីប្រតិបត្តិ ការស្រាវជ្រាវ ករណីរំដោះអ្នកទោសចេញពីពន្ធនាគារខេត្តស្វាយរៀង ។
សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៤០នាទី ឈ្មោះ ហៀង ខឹងទន់ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិវៀតណាម បានមកសួរសុខទុកឈ្មោះ ដៀង តុងហ្នឹង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម នៅពន្ធនាគារខេត្តស្វាយរៀង។ បន្ទាប់ពីសួរសុខទុក្ខបានប្រហែល៥នាទី ឈ្មោះ ហៀង នឹងទន់ បានដើរចេញមកខាងក្រៅ រួចឈ្មោះ ង្វៀង ង កុងហ្នឹង រតី មកតាមក្រោយដោយបានយកកាំភ្លើង១ដើម (មិនចាំម៉ាក) ពីឈ្មោះ ហៀង និងទន់ ធ្វើការភ្លើងទៅលើមន្ត្រីការពារ រួចបាន ឡើងម៉ូតូធ្វើការរត់គេចខ្លួន។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ប្រធាននាយកដ្ឋាននគរបាលយោបាទលាម កម្លាំងជំនាញរបស់នាយកដ្ឋាននគ័របាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម ចូ ណា, វរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធានម៉ាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវទណ្ឌិត និងបក្ខពួកមកផ្តន្ទាទោស។
ផ្អែកតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជាមួយបណ្តាអង្គភាព និងស្ថាប័នពាក់ព័ន្ធ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាន សហការ និងផ្តល់ព័ត៌មានជូនសមត្ថកិច្ចវៀតណាម ហើយឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ ម្នាក់ជាទណ្ឌិតដែល ត្រូវរំដោះ និងម្នាក់ដែលជាអ្នកមករំដោះ។
បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធដើម្បីចាត់ការបន្តតាមនីតិវិធី៕