ខេត្តព្រះសីហនុ៖ រថយន្ដដឹកកុងតឺន័រមួយគ្រឿង បានបើកបរយ៉ាងលឿន ស្រាប់តែក្រឡាប់ចាក់ទូកុងតឺន័រចោល បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២កណ្ដាលអធ្រាត្រ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ១៤៨ B ត្រង់ចន្លោះគីឡូម៉ែត្រលេខ ២២-២៣ ស្ថិតក្នុងក្រុម១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានរថយន្ដកុងតឺន័រមួយគ្រឿង ម៉ាក HYUDRI មានក្បាលពណ៌ក្រហម បើកបរយ៉ាងលឿន នៅក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។ លុះពេលរថយន្ដបានបើកមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង ធ្វើឲ្យរថយន្ដក្រឡាប់ផ្ងារជើង នៅតាមចិញ្ចើមថ្នល់។ ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍នេះ ចាត់ទុកថា មហាសំណាង ព្រោះមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកើតហេតុ ម្ចាស់ក្រុមហ៊ុន បានទាក់ទងរថយន្ដ មកស្ទូចយករថយន្ដកុងតឺន័រនោះ យកទៅជួសជុលប្រើប្រាស់វិញ៕