សម្តេចធិបតីបានចេញសារឆ្លើយតបទៅ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្សី

26-មេសា-2024 - ម៉ោង 02:40:PM

ក្រោយរាជរដ្ឋាភិបាលប្រកាសពីគំរោងព្រែកជីកហ្វូណន គឺមានការគាំទ្រភ្លូកទឹកភ្លូកដីទាំងក្នុងស្រុកនិងក្រៅស្រុក ព្រោះគំរោងមួយនេះថ្ងៃក្រោយនិងផ្តល់អត្ថប្រយោជន៍ដ៏លើសលប់មកកម្ពុជា ប៉ុន្តែចម្លែកអីមានតែអ្នកនយោបាយចាស់វស្សាម្នាក់ប៉ុណ្ណោះដែលបង្ហោះសារមិនគាំទ្រនោះគឺ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្សី ។ បន្ទាប់ពីមានការបង្ហោះសារមិនពេញចិត្តរបស់ សម រង្ស៊ី ចំពោះព្រែកជីករួចមក ក៏កើតមានមតិរិះគន់តបតទៅលោកវិញយ៉ាងច្រើន ហើយព្រឹកនេះសម្តេចធិបតី ក៏បានតបសារទៅ សម រង្ស៊ី វិញផងដែរ។

 

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤នេះ បានបង្ហោះសារឆ្លើយតមទៅ សម រង្ស៊ី ដែលមានខ្លឹមផ្សាថា « ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់ឱ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែជា សម រង្សី ជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។ តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។

 

 

សម្តេចបានបន្តទៀតថា ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។ (សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង...លោកម្ចាស់អើយ»។

 

 

 

សូមបញ្ជាក់ថា ក្រោយពីទណ្ឌិតក្បត់ជាតិបីជំនាន់សម រង្សី បាន សរសេរសារមួយតាមរយៈហ្វេសបុកកាលពីកន្លងទៅថ្មីនេះទាក់ទងនឹងគម្រោងសាងសង់នូវ«ព្រែកជីកហ្វូណនតេជោ» នោះ ត្រូវ ប្រជាពលរដ្ឋនិងបន្ត្រីរាជការធ្វើការវាយបកយ៉ាងខ្លាំង និង បាន ជេរ ប្រមាថ ដល់ទណ្ឌិតក្បត់ជាតិបីជំនាន់នេះថា ជាជនក្បត់ជាតិពិតប្រាកដ ជាជនវង្វេងប្រវត្តិសាស្រ្ត ជាជនដែលប្រឆាំងនឹងប្រជាពលរដ្ឋខ្មែរ និងប្រឆាំងនឹងភាពរីកចម្រើនរបស់ជាតិខ្មែរ មិន តែ ប៉ុណ្ណោះ មហាជនខ្លះជេរប្រមាថជនក្បត់ជាតិបីជំនាន់ សម រង្សីនេះថា ជាជនជាតិយួន និងកាន់ ជើងយួន ផងដែរ៕

ពត័មានពេញនិយម