សម្តេចតេជោ ហ៊ុន សែន ផ្តើមតួនាទីថ្មីជា ប្រធានព្រឹទ្ធសភា ក្រោយទទួលការគាំទ្រសំឡេងពីសមាជិក ព្រឹទ្ធសភា ចំនួន៦២លើ៦២

03-មេសា-2024 - ម៉ោង 05:41:PM

 

 

ព្រឹទ្ធសភានីតិកាលទី៥ បានបន្តអនុវត្តនីតិវិធី បោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធ និងអនុប្រធានទី១និងអនុប្រធានទី២ព្រឹទ្ធសភា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៥លើកដំបូង បានបោះឆ្នោតដោយ សំឡេងជាឯកច្ឆ័ន្ទគាំទ្រសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភានីតិកាលទី៥។

ព្រឹទ្ធសភា ក៏បានបោះឆ្នោតដោយសំឡេងឯកច្ឆ័ន្ទ គាំទ្រ លោក ប្រាក់សុខុន ជាអនុប្រធានទី១ ព្រឹទ្ធសភា និងលោកអ៊ុច បូររិទ្ធ ជាអនុ ប្រធានទី២ព្រឹទ្ធសភា។

មុនចូលកាន់តំណែង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភានីតិកាលទី៥ ដឹកនាំ អនុប្រធានទី១ អនុប្រធានទី២ព្រឹទ្ធសភា រួមទាំងសមា ជិក សមាជិកាព្រឹទ្ធសភា អញ្ជើញធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

 

ពត័មានពេញនិយម