សម្តេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

26-មេសា-2024 - ម៉ោង 02:35:PM

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភដល់ខេត្តចំនួន៦ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ដោយក្នុង១ខេត្តទទួលថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ១ពាន់កេស។

 

 

ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបានការកោតសរសើរពីសម្តេចធិបតី ហ៊ុន ម៉ាណែតនោះ
រួមមានៈ ១ ខេត្តត្បូងឃ្មុំ ២ ព្រៃវែង ៣កោះកុង ៤ប៉ៃលិន ៥កំពង់ឆ្នាំង និងទី៦ខេត្តមណ្ឌលគិរីផងដែរ។

 

 

ការប្រកាសឧបត្ថម្ភរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព៕

ពត័មានពេញនិយម