សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា និង អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

25-មេសា-2024 - ម៉ោង 11:56:AM

ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធ សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

 

 

នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បី មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម
Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។

 

 

នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាម ជា គ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា បានជួបសំណេះសំណាលដោយ ផ្ទាល់ជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់ សកម្មភាព មនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង របស់ ក្រុមបាល់ទាត់មួយនេះ។

 

 

 

ក្រៅតែពិភាក្សាលើផែនការសកម្មភាពទៅពេលខាងមុខហើយនោះ សម្តេចតេជោ ក៏បានដឹកនាំពិភាក្សាការរៀបចំការ ប្រកួត នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក ក្រោម មូល បទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង ដើម្បី ប្រមូល ថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។

 

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹក ផ្លូវ ការ នៅស្តាត អូឡាំពិកនាល្ងាច ថ្ងៃ ទី១ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមទម្រង់លេងរបស់ខ្ញុំ គឺ៣.៤.៣។​ ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌ និង ការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

 

 

សម្តេចតេជោ បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ជួយមន្ទីរ ពេទ្យ គន្ធបុប្ផាឋ​ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។ ស្របគ្នានេះ សម្តេចតេជោ ក៏បានប្រកាសថា សម្តេច និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមថវិកា ចំនួន ២០០លានរៀល។

 

សម្តេចតេជោ បានបញ្ជាក់ផងដែរថា សប្បុរសជនចង់ ចូល រួមតាមរយៈសម្តេចក្នុងព្រឹត្តិការណ៍នេះ សូមទាក់ទងទៅលោក សៀង ទៀង ដែលមាន លេខទូរស័ព្វ ០១២ ៩៦១ ៩៧១៕

ពត័មានពេញនិយម