នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៧០០នាក់ ចូលចតនៅខេត្តព្រះសីហនុ

25-មេសា-2024 - ម៉ោង 03:40:PM

ខេត្តព្រះសីហនុ៖ កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៧១៣នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។

 

របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរណ៍ ទៅ ទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។


នាវានេះ មានសញ្ជាតិ Bahamas មាននាវិកចម្រុះជាតិសាសន៍ ៤០សញ្ជាតិ ស្មើនឹង ៣៥៣នាក់ ស្រី ៨៩នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៣៦០នាក់ ស្រី ១៨៣នាក់ មាន ២៧សញ្ជាតិ។


សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ បានចេញពីប្រទេសវៀតណាម មកចូលចតនៅខេត្តព្រះសីហនុ និងបន្តដំណើរទៅកាន់ប្រទេសថៃ៕

ពត័មានពេញនិយម