ក្មេងទំនើងពីរក្រុមទទួលបានម៉ូដសក់ប្លែកៗពី នគបាលខេត្តព្រះវិហាក្រោយពួកគេដេញកាប់គ្នាដូចក្នុងរឿងចិនហុងកុង

19-កក្តដា-2024 - ម៉ោង 06:03:PM

ព្រះវិហារ៖ ក្មេងទំនើង២ក្រុម ក្រោយ ពីធ្វើសកម្មភាពដេញកាប់ និងវាយគ្នាដូចរឿងចិនហុងកុង កាលពីថ្ងៃទី១៥ និង១៧ ខែកក្កដា ឆ្នាំ២០២៤ លើដងផ្លូងជាតិលេខ៦២ ស្ថិតនៅភូមិរំចេក ត្រូវបានកម្លាំងជំនាញនៃស្នងការនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបានចំនួន៨នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញ នៃ ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំ ដោយលោក វរសេនីយ៍ឯក គង់ គា ក្រោមការ បញ្ជា ដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាល ខេត្តព្រះវិហារ ចុះ សហការស៊ើបអង្កេតករណីក្មេងទំនើង បង្ករការអុកឡុកលើមូលដ្ឋាន ឃុំរមនីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ។
សមត្ថកិច្ច បានឱ្យដឹងថា ក្រោយ ពី កម្លាំង ជំនាញ នៃស្នងការនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវ រហូត ឈាន ដល់ការឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន២ក្រុម ស្មើនឹង៨នាក់ ដកហូតវត្ថុតាង រួមមាន ៖ ដាវ១ កាំបិតផ្គាក់១ ដែកទីបជ្រុង១ ដំបងឈើជ្រុងចំនួន២ មូលហេតុ៖ ដោយសារគំនុំ ។
ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់ បានសារភាពថា ខ្លួនពិតជាបាន ធ្វើ សកម្មភាព ដេញ កាប់ និងវាយគ្នាទៅវិញទៅមកពិតប្រាកដមែន។ បច្ចុប្បន្នក្រុមក្មេងទំនើងទាំងនេះ ត្រូវបាន កម្លាំង ជំនាញ នៃការិយាល័យ នគរបាល ព្រហ្មទណ្ឌ កំរិតស្រាល កសាងសំណុំរឿង បញ្ជូន ទៅអយ្យកាសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីនៃច្បាប់៕