សមត្ថកិច្ច បញ្ជូនជនសង័្សយ៣នាក់ពាក់ព័ន្ធនឹងករណីឆក់កាបូបរបស់បុគ្គលិកទូរទស្សន៍ហង្សមាស ទៅតុលាការ

18-កក្តដា-2024 - ម៉ោង 06:54:PM


រាជធានីភ្នំពេញ៖ ជនសង័្សយចំនួន៣នាក់ បាននាំគ្នាឆក់កាបូបស្ពាយរបស់បុគ្គលិកទូរទស្សន៍ហង្សមាស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹង ថា កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៦ ខែកក្កដា មានករណីឆក់កាបូបស្ពាយរបស់ជនរងគ្រោះ នៅមុខផ្សារស៊ីធីម៉ល តាមផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់ពីមានករណីចោរឆក់បែបនេះភ្លាម សមត្ថកិច្ចក៏បានសហការគ្នា ចេញប្រតិបត្ដិការតាមបង្ក្រាប និង ឃាត់ខ្លួនជនសង័្សយចំនួន៣នាក់។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំង៣នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយសមត្ថកិច្ចជំនាញក៏បានកសងសំណុំរឿង បញ្ជូនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមច្បាប់៕

ពត័មានពេញនិយម