ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ បានជិះម៉ូតូ បុកគ្នាជាមួយនឹងរថយន្ដស៊េរីទំនើបមួយគ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវមុខសណ្ឋាគារខ្សាច់ស ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលមានគ្រោះថ្នាក់ចរាចរណ៍នោះ មានបុរសជាជនជាតិចិនម្នាក់ បានជិះម៉ូតូ នៅក្នុងល្បឿនលឿនគួរសម។ លុះពេលគាត់បានជិះម៉ូតូ មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកគ្នាជាមួយនឹងរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាកមែរសេដេស ពាក់ស្លាកលេខ កម្ពុជា S.L6689 ដែលកំពុងតែបត់ឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ខ្លួនឯង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង វាស់វែង រួចហើយបានចាត់ការតាមនីតិវិធី។ ដោយឡែក អ្នករងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ៕