ខេត្តពោធិ៍សាត់៖ ជនជាតិវៀតណាមមួយក្រុម តែងតែធ្វើសកម្មភាពលួច ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចំនួន៣នាក់ កាលពីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាន បានឲ្យដឹង ថា ជនសង័្សយមួយក្រុម ជាជនជាតិវៀតណាម តែងតែធ្វើសកម្មភាពលួច រហូតធ្វើឲ្យប្រជានេសាទ នៅជុំវិញបឹងទន្លេសាបខ្លាចរអាគ្រប់ៗគ្នា។ ប៉ុន្ដែជនសង័្សយទាំងនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាប និង ឃាត់ខ្លួន រួមមាន៖ ១-ឈ្មោះ ង្វៀង យ៉ាំងហាយ ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះផែបណ្ដែត នៅលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់, ២-ឈ្មោះ ង្វៀង យ៉ាំងកាំ ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវជាប្អូនថ្លៃ បច្ចុប្បន្នស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប នៅភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយគេទើបចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ និង ៣-ឈ្មោះ ង្វៀង យ៉ាំងចូក ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូនបង្កើត(ង្វៀង យ៉ាំងកាំ)។ ជនសង័្សយទាំង៣នាក់នេះ មានការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់ និង សារធាតុញៀនផងដែរ។
ក្រោយពេលឃាត់ខ្លួនមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយ ទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដើម្បីសាកសួរ និង ចាត់ការតាមច្បាប់៕