ខឹងមិត្តភក្តិទិញស្រាសផឹកម្នាក់ឯង ទ្រាំមិនបានដកកាំបិតកាប់ស្លាប់ភ្លាមៗ

14-មិនា-2025 - ម៉ោង 11:01:AM

នៅថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២៥​ វេលាម៉ោង​ ១៧ និង១០ នាទី​ នៅចំណុចលេីផ្លូវបេតុងស្ថិតនៅភូមិ​ពងទឹក​ ឃុំដំណាក់រាំង​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ។ករណីឃាតក..ម្មមួយកេីតឡេីង​ដែលបង្កដោយជនសង្ស័យម្នាក់មាន
+ឈ្មោះ​ បាន​ ឡុង​ ភេទប្រុស​ អាយុ៣៦ ឆ្នាំ​ រស់នៅភូមិទួល​ ឃុំដំណាក់រាំង​ ស្រុកសាមគ្គីមុនីជ័យ​ បានយកកាំបិ..តផ្គាក់កា..ប់ទៅលេីជនរងគ្រោះ​
+ឈ្មោះ​ គួក​ ភួង​ ភេទប្រុស​ អាយុ៥១ឆ្នាំ​ រស់នៅភូមិពងទឹក ឃុំដំណាក់រាំង​ ស្រុកសាមគ្គីមុនីជ័យ​ ចំនួន​០៣ កាំបិ..ត​ ចំក្បាលចំនួន​០២​កាំបិ..ត​ និងចំកញ្ចឹងករចំនួន០១​កាំបិ.ត​ បណ្តាលអោយជនរងគ្រោះដេកស្លា..ប់លេីផ្លូវបេតុង។
ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចយេីងបានចុះទៅដល់កន្លែងកេីតហេតុនិងបានឃាត់ខ្លួនជនសង្ស័យខាងលេី​ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ​កសាងសំណុំរឿងចាត់ការតាមនិតិវិធី។
ជនសង្ស័យខាងលេីបានឆ្លើយសារភាពថា​ កាលពីបីថ្ងៃមុននៅថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២៥​ ខ្លួនបានទាស់ពាក្យសម្តីជាមួយជនរងគ្រោះរឿងទិញស្រាសយកមកផឹក ដោយជនរងគ្រោះពេលមានលុយទិញស្រាយកទៅផឹកតែម្នាក់ឯង​ មិនហៅខ្លួនឲ្យទៅផឹកជាមួយ ទេីបមកដល់ថ្ងៃកេីតហេតុ​ ខ្លួនបានធ្វេីសកម្មភាពយកកាំបិ..តផ្គាក់កា.ប់ទៅលេីជនរងគ្រោះតែម្ដងទៅ។
+វត្ថុតាងដកហូតៈ​
កាំបិតផ្គាក់ចំនួន​ ០១ដេីម បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងស្នំរឿងបញ្ជូនទៅតុលាការចំណែកឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម