ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងស្គមផ្លូវការ បានបង្ហោះវីដេអូខ្លីមួយ រំលឹកអំពីបេសកកម្មរបស់សម្តេចដែលកាលនោះ ឆ្នាំ២០១៧ នៅមានតួនាទីជាមេទ័ពជើងគោក ហើយបានចុះពិនិត្យការកសាងផ្លូវ តាមបណ្តាយបន្ទាត់ព្រំដែន ដែលជាកិច្ចការពារបូរណភាពទឹកដី និងលើកស្ទួយជីវភាពរស់របស់ប្រជាពលរដ្ឋ។
សម្តេចបានបញ្ជាក់តាមរយៈសំណេរថា ៨ឆ្នាំមុន ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី មិនប្តូរទេ។ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ។
សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារដូច្នេះថា ៨ ឆ្នាំមុន (៦ មីនា ២០១៧) និងថ្ងៃនេះ ១២ មីនា ២០២៥÷ ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី ការពង្រឹងប្រៀបការពារជាតិ ការអភិវឌ្ឍប្រទេស រួមទាំងការលើកស្ទួយកម្រិតជីវភាពរស់ នៅរបស់កងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនមិនប្តូរទេ។
បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ៕