កម្ពុជា នឹងមានភ្លៀងធ្លាក់នៅតាមតំបន់ ចាប់ពី១០ទៅ២០ភាគរយ

13-មិនា-2025 - ម៉ោង 10:05:AM

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានសរសេរ នៅក្នុងព្រឹត្ដិបត្រព័ត៌មាន ស្ដីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ថា៖

របបខ្យល់មូសុងឦសាន ជាមួយនឹងសម្ពាធទាប គ្របដណ្ដប់លើចិនខាងត្បូង អាងទន្លេមេគង្គក្រោម និង លើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យមាន៖ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២៥៖

១.តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង មកពីអាគ្នេយ៍ មានល្បឿនមធ្យម២ម៉ែត្រក្នុងវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង និង កណ្តាល អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍បូព៌ មានល្បឿនមធ្យម៣ម៉ែត្រក្នុងវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរី អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍ មានល្បឿនមធ្យម២ម៉ែត្រក្នុងវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី២០ភាគរយ។

-រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕

ពត័មានពេញនិយម