ខេត្តក្រចេះ ៖ អំពើឃាតកម្មមួយបានកើតឡើង ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើអោយបុរសជាប្តីម្នាក់ បានយកកូនកាំបិតចិតបន្លែរទៅអាករប្រពន្ធរបស់ខ្លួន អោយដេកស្លាប់ ក្នុងថ្លុកឈាមគួរអោអាសូ ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង បន្ទាប់ពីធ្វើសកម្មភាពនេះរួចបុរសជាប្ដីបានជិះម៉ូតូរត់គេចខ្លួន ទៅបញ្ចប់ជីវិតខ្លួនឯងដោយចង ក តាមក្រោយ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ៖ ចំពោះជនរងគ្រោះដែលស្លាប់ក្នុងអំពើឃាតកម្មនេះឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ចំណែកជនសង្ស័យឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
បច្ចុប្បន្នសាកសព ទាំងពីរបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្រោមសំឡេងទួញសោកអាណិតអាឡោះអាល័យជាទីបំផុត៕