ភ្នំពេញ៖ នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញវីដេអូ និងកោតសរសើរ សិស្សនិទ្ទេស អេ សាលាប៊ែលធីម្នាក់ពូកែវោហាសាស្រ្ត ចែករំលែកបទពិសោធន៍ដល់សិស្សដទៃ។
សម្ដេចតេជោ បានសរសេរថា ចៅស្រីទោះតាមិនដឹងថាចៅឈ្មោះអ្វី? កូនចៅអ្នកណា?នៅឯណា?តែតាពិត ជាសូមកោតសរសើរដោយស្មោះចំពោះការលើកឡើងនូវបទពិសោធន៍របស់ចៅសម្រាប់ចែករំលែកដល់សិស្សផ្សេងទៀត។
សម្ដេចតេជោ មានប្រសាសន៍ថា កត្តាទាំង ៤ ដែលចៅបានលើកឡើងក៏បានផ្តល់បទពិសោធន៍ដល់មនុស្សផ្សេងទៀតក្រៅពីសិស្សរាប់ទាំងតាផងដែរ។
សម្ដេចតេជោសង្គត់ធ្ងន់ថា ចំណុចពិសេសមួយគឺវោហារសាស្ត្ររបស់ចៅពិតជាល្អណាស់។ តាគឺអ្នក
ពូកែនិយាយម្នាក់នៅពេលតាចេញដឹកនាំការតស៊ូរំដោះជាតិនិងដឹកនាំប្រទេស។ សម្រាប់ចៅពូកែនិយាយតាំងពីវ័យក្មេងដែលនេះជាសមត្ថភាពមិនធម្មតារបស់ចៅ។
ក្នុងឱកាសនេះ សម្ដេចតេជោ បានជូនពរយុវតីរូបនេះ មានសុខភាពល្អបន្តរៀនសូត្របានល្អក្រោមម្លប់សន្តិភាព៕