សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រដ្ឋនឹងធ្វើផ្សារបឹងឈូក នៅខេត្តបាត់ដំបងជូនអាជីវករ ក្រោយពីរងគ្រោះឆាបឆេះ និងផ្តល់សិទ្ធិឱ្យអាជីវករកាន់កាប់មួយជីវិត ដោយមិនមានការជួលតូបបង់ថ្លៃដូចមុនទៀតឡើយ

29-វិច្ឆិកា-2024 - ម៉ោង 04:11:PM

អាចជារូបភាពនៃ 11 នាក់ និង អត្ថបទ

(បន្ទាយមានជ័យ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រដ្ឋនឹងសាងសង់ផ្សារបឹងឈូក ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នឹងបានបំផ្លាញតូបអស់ប្រមាណជិត១៥០តូប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ។អាចជារូបភាពនៃ 12 នាក់ និង សំលៀកបំពាក់ឈុត

បើតាមប្រសាសន៍របស់សម្តេចបវរធិបតី ​ផ្សារបឹងឈូក គឺត្រូវបានវិនិយោគឡើងដោយឯកជនអស់រយៈពេលជាង៣០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ១៩៩២។ បន្ទាប់ពីការឆាបឆេះនេះ វិស័យឯកជនដែលគ្រប់គ្រងផ្សារនេះ អស់លទ្ធភាពក្នុងការសាងសង់ឡើងវិញ​ ដូច្នេះហើយសម្តេចសម្រេចយកផ្សារនេះជាផ្សាររដ្ឋវិញ និងប្រកាសសាងសង់​ឡើងវិញ ឆ្លើយតបនឹងសំណូមពររបស់ក្រុមអាជីវករដែលរងផលប៉ះពាល់ពីការឆេះផ្សារបឹងឈូកនេះ ដើម្បីឱ្យអាជីវករមានទីតាំងក្នុងការប្រកបរបរលក់ដូរវិញ។អាចជារូបភាពនៃ 5 នាក់, ជើងតម្កល់ និង អត្ថបទ
ជាមួយនឹងការប្រកាសសាងសង់ផ្សារបឹងឈូកនេះឡើងវិញ សម្តេចបវរធិបតីបានប្រកាសផងដែរថា ​សម្រាប់អ្នកដែលជួលតូបពីក្រុមហ៊ុនម្ចាស់ដើមទាំង​ជាន់ផ្ទាល់ដី ជាន់ទី១ និងផ្សារតូចស្ថិតនៅពីក្រោយ រដ្ឋនឹងផ្តល់សិទ្ធិកាន់កាប់អាស្រ័យផល លើតូបថ្មីនេះអស់មួយជីវីត តកូនតចៅ។ សម្រាប់អ្នកជួលបន្តចំនួន២៥នាក់ នៅលើជាន់ទី១ នឹងផ្តល់ជូនម្នាក់មួយតូបនៅផ្សារខាងក្រោយ។អាចជារូបភាពនៃ 10 នាក់, ជើងតម្កល់ និង អត្ថបទ

ដោយឡែកអ្នកជួលបន្តនៅជាន់ខាង​ក្រោមដែលមិនរងការឆេះ និងអ្នកជួលបន្តនៅផ្សារខាងក្រោយ រដ្ឋ​បាលខេត្តបាត់ដំបងនឹងពិភាក្សាគ្នា ដើម្បីជួយពួកគាត់តាមលទ្ធភាព និងលើកយោបល់ជូនសម្តេចនៅពេលក្រោយ។
ទន្ទឹមគ្នានេះសម្តេចបវរធិបតី ​បានផ្តល់អនុសាសន៍ឱ្យសាងសង់ផ្សារបឹងឈូកនេះ គឺត្រូវរក្សាស្ថានភាពក្នុងទម្រង់ដើម ទាំងចំនួនតូប និងទំហំតូប​ បន្ទាប់ពីអ្នកជំនាញពីក្រសួងដែនដីទៅសិក្សា។អាចជារូបភាពនៃ 3 នាក់, វិមាន, ប្រាសាទ និង អត្ថបទ

សម្តេចបវរធិបតីបានលើកឡើងថា ក្នុងការសាងសង់អាចចំណាយរយៈពេល៤ខែ ដូច្នេះហើយអាជីវករដែលតូបឆេះអស់ អាចទៅរកទីតាំងលក់បណ្តោះអាសន្នសិន ចំណែកអាជីវករដែលមិនរងការឆាបឆេះនៅជាន់ផ្ទាល់ដី និងនៅខាងក្រោយ អាចលក់បន្តបានជាធម្មតា។

ការប្រកាសរបស់សម្តេចបវរធិបតី បានធ្វើឱ្យក្រុមអាជីវកម្មរំភើបសប្បាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់សម្តេចដែលបានសាងសង់ផ្សារនេះឡើងវិញ ដើម្បីផ្តល់ទីតាំងឱ្យពួកគាត់បានប្រកបរបររកស៊ីបន្ត និងមិនធ្វើឱ្យប្រជាពលរដ្ឋនៅតែលតោលនៅកណ្តាលទន្លេ៕អាចជារូបភាពនៃ 6 នាក់ និង អត្ថបទ

ពត័មានពេញនិយម