សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំអកលោក សម រង្ស៊ី ដែលធ្វើនយោបាយតាំងពីមានមនុស្សច្រើន រហូតគេរត់ចោលអស់

29-វិច្ឆិកា-2024 - ម៉ោង 02:11:PM

អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់, ប្រាសាទ និង អត្ថបទ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចំអកឲ្យលោក សម រង្ស៊ី មេដឹកនាំក្រុមចលនាប្រឆាំងខុសច្បាប់នៅក្រៅប្រទេស ដែលធ្វើនយោបាយតាំងពីមានមនុស្សច្រើន រហូតគេរត់ចោលអស់។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអតីតអ្នកគាំទ្រលោក សម រង្ស៉ី បានដើរចេញពីក្រុមចលនាប្រឆាំងខុសច្បាប់នៅក្រៅប្រទេសរបស់លោក និងចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដូចទឹកបាក់ទំនប់ មិនថាអ្នកនៅក្នុងស្រុក និងក្រៅស្រុក។ ថ្មីៗនេះ លោក ហៃ វណ្ណា អតីតប្រធានចលនា​យុវជន​អតីត​គណបក្សសង្គ្រោះជាតិប្រចាំ​ប្រទេស​ជប៉ុន ក៏បានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី ក៏ដូចជាក្រុមចលនាប្រឆាំងខុសច្បាប់នៅក្រៅប្រទេស និងស្ម័គ្រចិត្តចូលរួមបម្រើប្រទេសជាតិវិញផងដែរ។

សម្តេចមហាបវរធិបតី បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល​នានានៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះ-ឈ្នះ ស្ថិតនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។អាចជារូបភាពនៃ 11 នាក់, ក្លារីណែត និង អត្ថបទ

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា អ្នកណាស្រែកនៅក្រៅអីស្រែកទៅ! (សម រង្ស៉ី) អស់ខ្យល់ទៅហើយ ខ្ញុំអាណិតដែរ ពេលខ្លះ។ ឥលូវក្មេងៗ ដែលធ្លាប់ជឿគាត់ ដើរចោលគាត់អស់ទៅហើយ។ កាលមុនថា អ្នកនយោបាយជំនាន់គាត់ចុះ (ដើរចោល) អតីតសមាជិកសភា គណបក្សសង្គ្រោះជាតិអី ធ្លាប់នៅជាមួយគាត់ ដើរចូលមកគណបក្សប្រជាជនកម្ពុជាហើយ។ ឥលូវ សូម្បីក្មេងៗនៅជប៉ុន នៅអីដើរចោលគាត់ទៀត ដោយសារកាត់និយាយទៅវ៉ល់ៗ (មិនច្បាស់) ច្រើនពេក ហើយសម្រាប់ប្រជាពលរដ្ឋយើង ងាយស្រួលក្នុងការដឹង និងយល់។អាចជារូបភាពនៃ 4 នាក់, ដើមឈើ, មនុស្សច្រើន និង អត្ថបទ

សូមជម្រាបថា លោក សម រង្ស៉ី អំពាវនាវឲ្យមហាជន ជាពិសេសអ្នករស់នៅតំបន់​អភិវឌ្ឍន៍​បឹងជង្រុកតេជោឈ្នះ-ឈ្នះ នាំគ្នាធ្វើចលនាផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

បើតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺលោក សម រង្ស៉ី បានបោកបញ្ឆោតយុវជននៅកម្ពុជា ជាពិសេសពលរដ្ឋនៅភូមិបឹងជង្រុកតេជោឈ្នះ-ឈ្នះ និងយុវជននៅក្រៅប្រទេស ដូចជាជប៉ុន និងកូរ៉េ ធ្វើបាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល ខណៈសម្តេចមហាបវរធិបតី បានអំពាវនាវប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់សង្គ្រាម ក៏ដូចជាចលនាខុសច្បាប់ទាំងឡាយ ដែលនាំជាតិធ្លាក់ទៅក្នុងភ្លើងសង្គ្រាម។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្សច្រើន, ប្រាសាទ និង អត្ថបទ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានអ្នកដែលព្យាយាមញុះញង់ អីចឹងខ្ញុំសុំតែប៉ុណ្ណឹង យករឿងបឹងជង្រុកឲ្យប្រឆាំងរដ្ឋអំណាច! យើងរួមគ្នាជឿរាជរដ្ឋាភិបាល បន្តអភិវឌ្ឍបឹងជង្រុកតទៀត ហើយរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាព និងរួមគ្នា ដើម្បីឲ្យជំនាន់ក្រោយកាន់តែសំបូរសប្បាយថែមទៀត៕

ពត័មានពេញនិយម