សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា" យើងនឹងបន្តរីកចំរើនទៀត ដរាបណាអវត្តមានសង្រ្គាម "។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទិ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ពេលសន្តិភាព ធ្វើឲ្យអ្នកខ្លះមើលមិនឃើញតម្លៃប៉ុន្មានទេ តែពេលបាត់សន្តិភាព ទើបសោកស្តាយ"។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា" មានសន្តិភាពបានឱ្យយើងដើរទៅមុខ ហើយពេលដែលយើងបាត់សន្តិភាព គឺយើងដើរថយក្រោយ"។
ក្នុងឱកាសនេះសម្តេចធិបតី បានអំពាវនាវឲ្យពលរដ្ឋរួមគ្នារក្សាសន្តិភាព ដើម្បីបន្តឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ ខណះប្រទេសមួយចំនួនកំពុងតែមានសង្រ្គាម ៕