មន្រ្តីទូតធំៗចំនួន៤ កោតសរសើរកម្ពុជាចំពោះសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់អន្តរជាតិ

29-វិច្ឆិកា-2024 - ម៉ោង 10:55:AM

អាចជារូបភាពនៃ 9 នាក់ និង អត្ថបទ

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនាព្រលានយន្តហោះអន្តរជាតិថ្មីក្រុងតាខ្មៅដែលកំពុងសាងសង់ គណៈប្រតិភូជាន់ខ្ពស់នៃស្ថានទូតចំនួន៤ រួមមាន៖ឥណ្ឌូនេស៊ី អង់គ្លេស ព្រុយណេ និងម៉ាឡេស៊ី បានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលនឹងមានព្រលានយន្តហោះខ្នាតអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសចុះទស្សនកិច្ច នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចំនួន៤ប្រទេស ដែលប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ និង២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មន្រ្តីទូតធំៗចំនួន៤ប្រចាំប្រទេសកម្ពុជា បានសាទរ និងកោតសរសើរចំពោះកម្ពុជា ដែលនឹងទទួលបានសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F នៅឆ្នាំ២០២៥ខាងមុខនេះ ខណៈព្រលានយន្តហោះអន្តរជាតិថ្មី បានកំពុងដំណើរសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា។អាចជារូបភាពនៃ 7 នាក់

សូមជម្រាបជូនថា ឯកអគ្គរដ្ឋទូត ចំនួន៤ប្រទេសនោះ រួមមាន៖ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា, ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា , ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងឯកឧត្តម Pengiran Kasmirhan ឯកអគ្គរាជទូតប្រុយណេប្រចាំនៅកម្ពុជា។អាចជារូបភាពនៃ 10 នាក់

សូមបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រហែលជាង ៩០% និងចំនួនទឹកប្រាក់ ១,៣៣៦លានដុល្លារ ហើយគ្រោងនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខ ទៅតាមផែនការដែលបានគ្រោងទុក។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន៕អាចជារូបភាពនៃ 10 នាក់

ពត័មានពេញនិយម