នារីម្នាក់ រត់មកប៉ុនប៉ងបញ្ចប់ជីវិត ពីលើស្ពានជ្រោយចង្វា

29-វិច្ឆិកា-2024 - ម៉ោង 10:52:AM

រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់ កើតមានវិបត្ដិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ បានធ្វើដំណើរមកប៉ុនប៉ងបញ្ចប់ជីវិត ពីលើស្ពានជ្រោយចង្វា បង្កការភ្ញាក់ផ្អើលឡើង កាលពីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មាននារីម្នាក់ស្លៀកពាក់អាវក្រហម និង ខោក្រហម បានធ្វើដំណើរឡើងមកលើស្ពានជ្រោយចង្វា ទាំងទឹកមុខស្រពាប់ស្រពោន។ លុះពេលនារីម្នាក់នេះ បានធ្វើដំណើរទៅដល់ពីលើស្ពានជ្រោយចង្វា ក៏ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ធ្វើឲ្យភ្ញាក់ផ្អើលដល់ដំណើរ នាំគ្នាជួយរារាំង មិនឲ្យនាងធ្វើសកម្មភាព ហើយបានរាយការណ៍ទៅកាន់គណៈបញ្ជាកាឯកភាពខណ្ឌដូនពេញ។

ក្រោយពេលមានសេចក្ដីរាយការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅដល់ បានជួយពន្យល់ និង អប់រំនារីដែលប៉ុនបង់សម្លាប់ខ្លួន ដើម្បីឲ្យស្គាល់ពីតម្លៃជីវិតរបស់មនុស្ស ដោយកុំឲ្យនាងគិតខ្លីបែបនេះ។ បន្ទាប់មក សមត្ថកិច្ចបានលើកនាង ដាក់លើរថយន្ដ នាំទៅកន្លែងរបស់សមត្ថកិច្ច៕

ពត័មានពេញនិយម